ព័ត៌មានអន្ដរជាតិ
លម្អិតករណីបាញ់ប្រហារដ៏រន្ធត់ នៅសាធារណរដ្ឋឆែក សម្លាប់មនុស្ស១៤នាក់
ប៉ូលិសសាធារណរដ្ឋឆែក បានបង្ហាញព័ត៌មានលម្អិត អំពីហេតុការណ៍បាញ់ប្រហារដ៏រន្ធត់ដែលសម្លាប់មនុស្ស ១៤ នាក់នៅទីក្រុង ប្រាក កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែធ្នូ ដោយឃាតកមានឈ្មោះថា David Kozak ជានិស្សិតអាយុ២៤ឆ្នាំ។

ឃាតក ក៏ត្រូវបានគេចោទប្រកាន់ថា សម្លាប់ឪពុករបស់ខ្លួននៅស្រុកកំណើត Kladno ផងដែរ មុនពេលធ្វើដំណើរទៅកាន់រដ្ឋធានី ដើម្បីធ្វើអត្តឃាត។
ការបាញ់ប្រហារបានចាប់ផ្តើមនៅម៉ោងប្រហែល ៣រសៀល (ម៉ោងក្នុងស្រុក) នៅអគារមហាវិទ្យាល័យសិល្បៈនៃសាកលវិទ្យាល័យ Charles លើទីលាន Jan Palach។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៣៤៧, សាកលវិទ្យាល័យ Charles គឺជាសាកលវិទ្យាល័យចំណាស់ជាងគេ និងធំជាងគេនៅសាធារណរដ្ឋឆែក និងជាស្ថាប័នចំណាស់ជាងគេមួយ នៅអឺរ៉ុប។
មេប៉ូលិសលោក Martin Vondrasek បានប្រាប់អ្នកយកព័ត៌មានថា Kozak បានបើកការវាយប្រហារនេះដោយយកគំរូតាមព្រឹត្តិការណ៍សាហាវៗនៅបរទេស ហើយតែងតែបង្ហោះសារនៅលើបណ្តាញផ្សព្វផ្សាយសង្គម និងគិតតែពីចង់សម្លាប់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយឆែក បានទម្លាយរូបថតអេក្រង់ ថតពីគណនី Telegram ដែល Kozak បង្កើតកាលពីដើមខែនេះ។ នៅក្នុងការបង្ហោះជាភាសារុស្សីកាលពីថ្ងៃទី៩ខែធ្នូ Kozak អះអាងថា រូបគេនឹងប្រើប្រាស់បណ្តាញនេះធ្វើជា កំណត់ហេតុប្រចាំថ្ងៃ សម្រាប់ដំណើរឆ្ពោះទៅរកការបាញ់ប្រហារនៅសាលា។
ក្នុងការអាប់ដេតជាបន្តបន្ទាប់នៅថ្ងៃទី១០ខែធ្នូ ម្ចាស់គណនី បានណែនាំខ្លួនឯងថាឈ្មោះ “David” ហើយប្រកាសចង់បាញ់ប្រហារនៅសាលារៀននិងអាចធ្វើអត្តឃាត ដោយយកតម្រាប់តាម Alina Afanaskina និង Ilnaz Galyaviev។

តាមប្រភពជាច្រើន លោក Kozak គឺជានិស្សិតនៅសាកលវិទ្យាល័យ Charles ដោយគាត់បានសិក្សាប្រវត្តិសាស្រ្ត និងឈ្នះរង្វាន់សម្រាប់និក្ខេបបទថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំ២០១៨ទៀតផង។
ក្នុងហេតុការណ៍បាញ់សម្លាប់រង្គាលនេះ ប៉ូលិសមិនទាន់បញ្ជាក់ទេថាតើ គាត់ត្រូវប៉ូលិសបាញ់សម្លាប់ ឬគាត់បាញ់សម្លាប់ខ្លួនឯងនោះទេ។
សូមបញ្ជាក់ថា ការកាន់កាប់កាំភ្លើង គឺជារឿងសាមញ្ញនៅសាធារណរដ្ឋឆែក ហើយរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ បានធានាសិទ្ធិក្នុងការកាន់កាប់អាវុធ និងប្រើប្រាស់អាវុធទាំងនោះដើម្បីការពារខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ខ្មាន់កាំភ្លើងបាញ់ប្រហារក្នុងមន្ទីរពេទ្យនៅអាមេរិក បណ្តាលឲ្យមានជនរងគ្រោះច្រើននាក់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ