Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu ទុក២ជម្រើស ឲ្យក្រុមហាម៉ាស

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាប្រយុទ្ធជាមួយក្រុមហាម៉ាសមិនដកដៃ រហូតដល់ចលនាប៉ាឡេស្ទីនមួយនេះបាត់សូន្យពីផែនដី ហើយតំបន់ហ្គាហ្សាលែងរងការគំរាមកំហែងបន្តទៀត ប៉ុន្តែលោកក៏បានឲ្យជម្រើស២ទៅក្រុមហាម៉ាសផងដែរ នោះគឺ ជម្រើសទី១ ពួកគេត្រូវតែចុះចាញ់ ហើយបើពួកគេនៅតែរឹងទទឹង ជម្រើសទី២ គឺពួកគេត្រូវស្លាប់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu (រូបថត៖ Flash 90)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអត្ថាធិប្បាយរបស់លោកកើតឡើង បន្ទាប់ពីក្រុមហាម៉ាស ច្រានចោលសំណើផ្អាកបាញ់មនុស្សធម៌ថ្មីរយៈពេល ៤០ ថ្ងៃដែលដាក់ដោយទីក្រុងហ្ស៊េរុយសាឡិម ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ៤០ នាក់។

ក្នុងសារជាវីដេអូបង្ហោះលើបណ្តាញសង្គម X, លោក Netanyahu បញ្ជាក់ច្បាស់ៗថា “យើង​តស៊ូ​រហូត​ដល់​ទទួល​បាន​ជ័យ​ជម្នះ! សង្គ្រាមនេះគ្មានថ្ងៃចប់ទេ លុះត្រាយើងសម្រេចបានគោលដៅទាំងអស់។ យើងត្រូវកម្ចាត់ក្រុមហាម៉ាសឲ្យរលាយក្លាយជាផេះផង់ និងរំដោះចំណាប់ខ្មាំងរបស់យើងទាំងអស់មកវិញ។ ជម្រើស​ដែល​ខ្ញុំ​ស្នើ​ទៅហាម៉ាស គឺ​សាមញ្ញបំផុត៖ ចុះ​ចាញ់ ឬ​ស្លាប់”។ លោកបន្ថែមថា បន្ទាប់ពីលុបបំបាត់ក្រុមហាម៉ាស អ៊ីស្រាអែលនឹងធានាថា តំបន់ហ្គាហ្សានឹងមិនបង្កការគំរាមកំហែងទៀតទេ ហើយអ្នកដែលគិតថាយើងនឹងបញ្ឈប់ គឺគិតខុសហើយ។

តាមសេចក្តីរាយការណ៍ សារនេះហាក់ដូចជាថតនៅល្ងាចថ្ងៃពុធ បន្ទាប់ពីកិច្ចពិភាក្សាស្តីពីបទឈប់បាញ់មួយ ត្រូវបរាជ័យ។

ក្រុមហាម៉ាស (រូបថត៖ PBS)

ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ កាសែត Wall Street Journal រាយការណ៍ថា អ៊ីស្រាអែលស្នើបញ្ឈប់ប្រតិបត្តិការយោធា រយៈពេលមួយសប្តាហ៍ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង និងអនុញ្ញាតឲ្យមានជំនួយមនុស្សធម៌បន្ថែមទៀត ចូលទៅក្នុងតំបន់ប៉ាឡេស្ទីន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាសបានច្រានចោលសំណើនេះ ហើយទទូចថា កិច្ចពិភាក្សាណាមួយអាចកើតឡើងបាន លុះត្រាអ៊ីស្រាអែល បញ្ឈប់ការវាយលុករបស់ខ្លួន នៅហ្គាហ្សាជាមុនសិន។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានចាប់ចំណាប់ខ្មាំងអ៊ីស្រាអែលប្រមាណ២៤០នាក់ ក្នុងអំឡុងការលុកលុយរបស់ខ្លួនកាលពីថ្ងៃទី៧ខែតុលា ដែលឆក់យកជីវិតមនុស្សប្រមាណ១២០០នាក់។

ក្រោយចំណាប់ខ្មាំងមួយចំនួន ត្រូវបានដោះដូរក្នុងអំឡុងបទឈប់បាញ់រយៈពេលមួយសប្តាហ៍កាលពីចុងខែវិច្ឆិកា មកទល់ពេលនេះនៅសល់ចំណាប់ខ្មាំងប្រហែល១២០នាក់ទៀត កំពុងស្ថិតក្នុងដៃក្រុមហាម៉ាស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ តួលេខមនុស្សស្លាប់នៅហ្គាហ្សា កើនដល់ ២០០០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

CMAC ផ្អាកដោះមីនបណ្ដោះអាសន្ន នៅខេត្តចំនួន៨ ក្រោយអាមេរិកផ្អាកផ្ដល់ជំនួយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តកំពត ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ៣ ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា  

សន្តិសុខសង្គម៥ ម៉ោង មុន

Update! ដុំដែក​៣ដុំ​ដែល​ធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់​ឧកញ៉ា​ម្នាក់

សន្តិសុខសង្គម៩ ម៉ោង មុន

ដុំដែកធ្លាក់លើផ្ទះពលរដ្ឋខូចខាត៣ខ្នង ខណៈ​ម្ចាស់ផ្ទះស្នើឲ្យអាជ្ញាធររកប្រភពដើម្បីទទួលខុសត្រូវ

ចរាចរណ៍១៧ ម៉ោង មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

អាវុធហត្ថខេត្តតាកែវ
សន្តិសុខសង្គម១០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ គ្រោងសាងសង់អគារបញ្ជាការ​ដ្ឋានថ្មី​ ដើម្បីបំពេញតម្រូវការការងារ

Sokha Hotels

ព័ត៌មានពេញនិយម