ព័ត៌មានអន្ដរជាតិ
ថៃ កំពុងរៀបឯកសារ ស្នើដាក់បញ្ចូលឈុតសម្លៀកបំពាក់ប្រពៃណី ទៅក្នុងបញ្ជីបេតិកភណ្ឌ អង្គការយូណេស្កូ
បន្ទាប់ពីទទួលជោគជ័យជាមួយការដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្ត ពេលនេះ ក្រសួងវប្បធម៌ថៃ កំពុងរៀបចំឯកសារស្នើដល់អង្គការយូណេស្កូ ដើម្បីដាក់បញ្ចូលឈុតសម្លៀកបំពាក់ប្រពៃណី ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី។ នេះបើតាមការបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ទី២១ខែធ្នូ ពីអគ្គនាយកនៃនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃលោក Kowit Pakamart។

សម្រាប់ដំណើរការបញ្ជូនសំណើទៅកាន់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់ UN,នាយកដ្ឋានថៃ បានបើកកិច្ចពិភាក្សាជាមួយបុគ្គលទាំងឡាយណាដែលជាប់ពាក់ព័ន្ធក្នុងគម្រោងនេះ ដើម្បីចងក្រងព័ត៌មានអំពីឈុតសម្លៀកបំពាក់ប្រពៃណីថៃ។
លោក Kowit និយាយថា ឈុតសម្លៀកបំពាក់ប្រពៃណីរបស់ថៃ គឺមិនដូចរបស់ជាតិសាសន៍ដទៃទេ ពោលគឺសម្រាប់ទាំងការរចនា និងវត្ថុធាតុដើមយកមកផលិតគឺមានតែមួយគត់ ហើយវាបង្ហាញពីសិល្បៈហត្ថកម្មដែលឆ្លុះបញ្ចាំងពីតំបន់ផ្សេងៗ។ លោកបន្តថា ការស្លៀកពាក់បែបប្រពៃណីរបស់ថៃ ក៏ជាបទដ្ឋានសង្គមសម្រាប់ប្រជាជនថៃផងដែរ ដើម្បីបង្ហាញថា ពួកគេស្រឡាញ់ប្រពៃណី និងវប្បធម៌របស់ពួកគេ។

សម្រាប់ស្ត្រី ឈុតសម្លៀកបំពាក់ប្រពៃណី គឺមានប្រាំបីប្រភេទសំខាន់ៗ ចំណែកបុរស សម្លៀកបំពាក់ប្រពៃណីនេះ មានបីប្រភេទធំៗ សម្រាប់ពាក់ក្នុងឱកាសផ្សេងៗ។
ព្រះមហាក្សត្រិយានី Sirikit បានផ្តួចផ្តើមស្រាវជ្រាវលើការស្លៀកពាក់របស់នារីថៃ តាមសម័យកាលផ្សេងៗគ្នា ដើម្បីរចនាម៉ូដសម្រាប់គ្រងពេលអមព្រះមហាក្សត្រ Bhumibol Adulyadej ក្នុងព្រះរាជដំណើរបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនិងអឺរ៉ុប កាលពី៦០ឆ្នាំមុន។

គួបញ្ជាក់ជាថ្មី នៅដើមខែធ្នូ អង្គការយូណេស្កូ បានប្រកាសចេញពីប្រទេសបុតស្វាណា ដើម្បីដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីរបស់ថៃ បន្ទាប់ពីថៃ ស្នើដាក់បញ្ចូលព្រឹត្តិការណ៍មួយនេះកាលពីឆ្នាំ ២០២០ មកម្ល៉េះ។
ក្រោពីការដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្តក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី, មុននេះ ស្ថាប័ន UN ក៏បានទទួលស្គាល់ល្ខោន Khon នៅឆ្នាំ២០១៨, ការម៉ាស្សាបែបថៃក្នុងឆ្នាំ២០១៩ និងរបាំណូរ៉ានៅឆ្នាំ២០២១ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ អង្គការ យូណេស្កូ ប្រកាសដាក់បញ្ចូលពិធីបុណ្យសង្ក្រាន្ត ថៃ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាផ្លូវការ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៥ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន