Connect with us

ព័ត៌មានអន្ដរជាតិ

បុរសអ៊ុយក្រែន នៅក្រៅប្រទេស នឹងត្រូវកោះហៅឲ្យវិលមកមាតុភូមិវិញ ដើម្បីបម្រើកងទ័ព

បានផុស

នៅ

តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ Rustem Umerov កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែធ្នូ, បុរសជនជាតិអ៊ុយក្រែន អាយុចន្លោះពី២៥ទៅ៦០ឆ្នាំ ដែលកំពុងរស់នៅបរទេស នឹងត្រូវហៅឲ្យវិលមកមាតុភូមិវិញ ដើម្បីចូលបម្រើក្នុងជួរកងទ័ព។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោក Rustem Umerov (រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីបើលោកចាត់ទុកការអំពាវនាវនេះ ប្រៀបបានដូចជាការអញ្ជើញក៏ដោយ ប៉ុន្តែគេមើលឃើញថា អ្នកណាដែលមិនអនុវត្តតាម ប្រហែលជាត្រូវមានទោស។

ក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ Die Welt, Bild និង Politico លោក Umerov ហៅការអំពាវនាវនេះថា “មិនមែនជាការដាក់ទណ្ឌកម្មអ្វីទេ ប៉ុន្តែវាជាកិត្តិយស។ យ៉ាងណា យើង​នៅ​តែ​ពិភាក្សា​អំពី​អ្វី​ដែល​គួរធ្វើបន្ទាប់ ​ប្រសិន​បើ​ពួក​គេ​មិន​មក​ដោយ​ស្ម័គ្រ​ចិត្ត”។

មិនមានមណ្ឌលជ្រើសរើសយោធានៅខាងក្រៅប្រទេសអ៊ុយក្រែនឡើយ ហើយអាជ្ញាធរអ៊ុយក្រែនក៏មិនបង្ខិតបង្ខំនរណាម្នាក់ឲ្យមកចូលរួមដែរ។

(រូបថត៖ KOHA)

រឿងនេះកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី Zelensky បញ្ជាក់ទៅអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា អ៊ុយក្រែន ត្រូវការទាហានថ្មីជាចាំបាច់ចន្លោះពី ៤៥ ម៉ឺនទៅ ៥០ ម៉ឺននាក់ ។

ទីក្រុងកៀវ ក៏កំពុងក្រពុលមុខរឿងជំនួយផងដែរ ខណៈក្រុមអ្នក​សាធារណរដ្ឋ​អាមេរិក នាំគ្នារារាំង​កញ្ចប់​យោធាទឹកប្រាក់ ៦១ ពាន់លានដុល្លារ ហើយ​ហុងគ្រី ថែមទាំង​បិទកិច្ច​ព្រមព្រៀង​ហិរញ្ញវត្ថុ EU តម្លៃ ៤៣ ពាន់លានដុល្លារទៅទៀត។

ចំពោះការវិភាគតួលេខពីទីភ្នាក់ងារស្ថិតិសហភាពអឺរ៉ុប Eurostat ក្នុងខែវិច្ឆិកា, គ្រាប់តែ EU មួយកន្លែង គេបានឃើញមានបុរសអ៊ុយក្រែនអាយុពី ១៨ ទៅ ៦៤ ឆ្នាំ រហូតដល់ ៧៦៨,០០០ នាក់ទៅហើយ ដែលបាននាំគ្នារត់ទៅ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកពេញបន្ទុក ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ឥណ្ឌូណេស៊ី ថា ដោយសារតែមហិច្ឆតារបស់ ណាតូ ទើបផ្ទុះសង្គ្រាម អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រឿងញៀន
សន្តិសុខសង្គម៩ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញគ្រឿងញៀនជាង១៧គីឡូក្រាម

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ១៣ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទចោលទីតាំងអាជីវកម្មណាដែលបណ្ដោយឱ្យមានការប្រើប្រាស់គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ២០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ២២ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម