ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានកុំឲ្យជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន ឆេះរាលដាលដល់ប្រទេសជាមិត្តរបស់ខ្លួន
ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៉ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyansky កាលពិថ្ងៃព្រហស្បតិ៍បានចេញការព្រមានធ្វើយ៉ាងណាកុំឲ្យជម្លោះរវាងអ៊ីស្រាអែលជាមួយនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ផ្ទុះឆេះរាលដាលទៅប្រទេសជិតខាងស៊ីរីឲ្យសោះ ។

អ្នកការទូតរូបនេះបាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា “ការបាញ់បោះមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់ជម្លោះ ប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសរាប់ម៉ឺននាក់ កំពុងបង្កភាពតានតឹងបន្ថែមទៀតនៅក្នុងប្រទេសជាមិត្តរបស់យើងគឺស៊ីរី ដូច្នេះយើងសូមប្រឆាំងនឹងរឿងរ៉ាវដែលនៅពីក្រោយប្រតិបត្តិការបង្ហូរឈាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាការវាយឆ្មក់ឥតប្រណីដៃនៅតំបន់ West Bank ដើម្បីកុំឲ្យមានភ្លើងឆេះរោលកាន់តែសន្ធោសន្ធៅឡើងអី” ។
លោក Polyansky បញ្ជាក់ទៀតថា “ការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែលកាន់តែញាប់ដៃជាងមុនទៅលើទីតាំងរបស់ស៊ីរី ក៏ដូចជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រវាយប្រហារកាន់តែខ្លាំងឡើងនៅទូទាំងខ្សែបន្ទាត់ព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល គឺសុទ្ធសឹងតែជាការប្រថុយប្រថាន និងអូសទាញស៊ីរីឲ្យធ្លាក់ចូលទៅក្នុងការប្រឈមមុខដាក់គ្នាក្នុងតំបន់ទាំងមូល មិនថាក្នុងរូបភាពណាមួយឡើយ” ។

លោកបានបន្ថែមថា “បច្ចុប្បន្នស្ថានភាពនៅក្នុងប្រទេស៊ីរីកំពុងជួបការរងទុក្ខវេទនារួចទៅហើយ ជាពិសេសសកម្មភាពរបស់ក្រុមភេរវករ ការបាញ់បោះ ក៏ដូចជាការប្រយុទ្ធគ្នារវាងក្រុមឧទ្ទាម Kurds និងក្រុមជីវពលគាំទ្រដោយតួកគី បូករួមជាមួយនឹងស្ថានភាពអស្ថិរភាពនៅភាគខាងត្បូងនៃប្រទេសជាដើម” ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ២ ម៉ឺននាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី និងជាង ៥២,០០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត