ព័ត៌មានអន្ដរជាតិ
ថៃ បញ្ចេញលុយជាង ១.៤៣ លានដុល្លារទិញធានារ៉ាប់រងដល់ទេសចរបរទេស
នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បញ្ជាឲ្យរៀបចំកញ្ចប់ធានារ៉ាប់រងដល់ភ្ញៀវទេសចរបរទេសដែលចូលមកលេងកម្សាន្តប្រទេសថៃ អំឡុងពេលចូលឆ្នាំសកលដើម្បីការពារគ្រោះថ្នាក់ និងការស្លាប់ណាមួយជាយថាហេតុ ។

តាមការបញ្ជាក់ពីក្រសួងទេសចរណ៍ និងកីឡាបានឲ្យដឹងថា ថៃនឹងរៀបចំថវិកាប្រមាណ ៥០ លានបាត ឬប្រហែលជាង ១.៤៣ លានដុល្លារពីមូលនិធិកណ្តាល ដើម្បីទិញការធានារ៉ាប់រងសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសថៃ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ។
ការរៀបចំថវិកាធានារ៉ាប់រងនេះគឺក្នុងគោលបំណងដើម្បីស្តារកិត្តិយសឡើងវិញ បន្ទាប់ពីមានបញ្ហាកើតឡើងលើទេសចរបរទេស ២ រូបដែលត្រូវចូលពេទ្យសង្រ្គោះបន្ទាន់ ។
ទេសចរជនជាតិតៃវ៉ាន់ម្នាក់ ត្រូវបានក្រុមគ្រូពេទ្យបដិសេធមិនទទួលបានការព្យាបាលបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយក្នុងតំបន់ Pattanakarn ហើយបានស្លាប់ នៅពេលធ្វើដំណើរទៅកាន់មន្ទីរពេទ្យទី ២ ដែលមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រ ។

ខណៈករណីទី ២ ពាក់ព័ន្ធនឹងអ្នកទេសចរជនជាតិអៀរឡង់ម្នាក់ ដែលបានទទួលការព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យឯកជនមួយកន្លែង ដោយសារជំងឺគ្រុនឈាម ប៉ុន្តែថ្លៃស្នាក់នៅមានរហូតដល់ជិត ៣ ពាន់ដុល្លារឯណោះក្នុងមួយយប់ ។
គួរឲ្យដឹងថា ថៃបានទទួលភ្ញៀវទេសចរបរទេសជាង ២៤ លាននាក់ក្នុងឆ្នាំនេះ ហើយកំពុងស្ថិតក្នុងផ្លូវដើម្បីសម្រេចបានគោលដៅចំនួន ២៨ លាននាក់ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Thai PBS

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ