ព័ត៌មានអន្ដរជាតិ
ឆែក ប្រកាសកាន់ទុក្ខ ក្រោយហេតុការណ៍បាញ់សម្លាប់រង្គាល
ក្រោយការបាញ់ប្រហារដ៏រន្ធត់នៅសាកលវិទ្យាល័យក្នុងទីក្រុងប្រាក ដែលសម្លាប់មនុស្ស១៤នាក់ និងរបួស២៥នាក់, ពេលនេះសាធារណរដ្ឋឆែក បានប្រកាសយកថ្ងៃសៅរ៍ទី២៣ខែធ្នូ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស។

ក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្រ្តីឆែកលោក Petr Fiala និយាយថា “យើងទាំងអស់គ្នា មានការភ្ញាក់ផ្អើលចំពោះករណីដ៏រន្ធត់នេះ។ យើងកំណត់យកថ្ងៃសៅរ៍ជាថ្ងៃកាន់ទុក្ខ ដោយនឹងបង្ហូតទង់ជាតិពាក់កណ្តាលដងនៅតាមអគារសាធារណៈទាំងអស់ ហើយក៏នឹងមានការស្មឹងស្មាធិ៍មួយនាទី នាពេលថ្ងៃត្រង់ផងដែរ ខណៈព្រឹត្តិការណ៍កីឡានិងវប្បធម៌ ក៏ត្រូវផ្អាកដូចគ្នា”។
ក្នុងនាមគឺជាហេតុការណ៍បាញ់ប្រហារសម្លាប់រង្គាលដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រអឺរ៉ុបសម័យទំនើប, រឿងហេតុបានចាប់ផ្តើមនាម៉ោងប្រហែល៣រសៀល (ម៉ោងក្នុងស្រុក) ថ្ងៃព្រហស្បតិ៍ទី២១ខែធ្នូ នៅមហាវិទ្យាល័យសិល្បៈនៃសាកលវិទ្យាល័យ Charles កណ្តាលរដ្ឋធានីរបស់សាធារណរដ្ឋឆែក។

ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារមិនរើសមុខនៅតាមច្រកចេញចូលសាលានិងថ្នាក់រៀន ហើយវីដេអូដែលចែកចាយលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញពីសិស្សនិស្សិតលោតចុះពីលើអគារផងដែរ។
ប៉ូលិសនិយាយថា ក្នុងចំណោមអ្នករបួស២៥នាក់ក្នុងការបាញ់ប្រហារនេះ មាន១០នាក់ រងរបួសធ្ងន់។

តាមការបញ្ជាក់ពីប៉ូលិស, ខ្មាន់កាំភ្លើងគឺជានិស្សិតអាយុ២៤ឆ្នាំ នៅសាកលវិទ្យាល័យនេះ ហើយមិនធ្លាប់ប្រព្រឹត្តបទល្មើសពីមុនមកទេ។ មុនការបាញ់ប្រហារ ប៉ូលិសបានទទួលរបាយការណ៍ថា ជនសង្ស័យ កំពុងធ្វើដំណើរទៅកាន់ទីក្រុង ប្រាក ហើយ ដោយមានបំណងសម្លាប់ខ្លួន។ ស្រាប់តែមួយសន្ទុះក្រោយមក ឪពុករបស់បុរសខ្មាន់កាំភ្លើង ក៏ត្រូវបានគេរកឃើញស្លាប់។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការសម្លាប់រង្គាលនេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ហើយប៉ូលិសកំពុងបើកការស៊ើបអង្កេត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លម្អិតករណីបាញ់ប្រហារដ៏រន្ធត់ នៅសាធារណរដ្ឋឆែក សម្លាប់មនុស្ស១៤នាក់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ