ព័ត៌មានអន្ដរជាតិ
សីតុណ្ហភាពនៅខេត្តភាគខាងជើង វៀតណាម ធ្លាក់ចុះដល់ -២ អង្សាសេ ខណៈតំបន់ខ្លះគ្របដណ្ដប់ដោយទឹកកក
ភ្នំ Mau Son ក្នុងខេត្ត Lang Son ភាគខាងជើងរបស់ប្រទេសវៀតណាមបានជួបប្រទះនូវសីតុណ្ហភាពរងាញ័រញាក់ដល់ -២ អង្សាសេ ស្របពេលដែលសីតុណ្ហភាពនៅទីក្រុងហាណូយធ្លាក់ចុះ ១០ អង្សាសេ ខណៈនៅតំបន់ទំនាប សីតុណ្ហភាពពេលថ្ងៃជាមធ្យមគឺទាបជាង ១៥ អង្សាសេ និងក្រោម ១៣ អង្សាសេនៅតំបន់ខ្ពង់រាប ។

យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបានឲ្យដឹងនៅថ្ងៃសុក្រនេះថា តំបន់ចំនួន ២៣ ក្នុងចំណោមតំបន់ទាំង ២៥ នៅភាគខាងជើងមានសីតុណ្ហភាពធ្លាក់ចុះក្រោម ១០ អង្សាសេ ខណៈតំបន់ចំនួន ១០ ក្នុងចំណោមតំបន់ចំនួន ២៣ នោះ ជួបប្រទះសីតុណ្ហភាពក្រោម ៥ អង្សាសេ ។
ចំណែកទីភ្នាក់ងារព្យាករណ៍អាកាសធាតុរបស់សហរដ្ឋអាមេរិក AccuWeather ក៏បានឲ្យដឹងនៅថ្ងៃសុក្រនេះដែរថា សីតុណ្ហភាពនៅទីក្រុងហាណូយនឹងមានចន្លោះពី ៩ ទៅ ១៨ អង្សាសេ ខណៈនៅថ្ងៃបុណ្យណូអែលវិញ សីតុណ្ហភាពនឹងចុះត្រជាក់ដល់ ១៣ អង្សាសេ ។

ស្របពេលជាមួយគ្នានេះ តំបន់ភ្នំមួយចំនួនដូចជា Sa Pa, Pha Din ក្នុងខេត្ត Dien Bien និងតំបន់ភ្នំ Dong Van នៅខេត្ត Ha Giang មានសីតុណ្ហភាពប្រហែល ៣ អង្សាសេ ខណៈនៅតំបន់ភ្នំ La Pan នៅខេត្ត Yen Bai កំពុងគ្របដណ្ដប់ដោយព្រិល និងទឹកកក ។
គួរបញ្ជាក់ថា ភាគច្រើននៃទឹកកកទាំងនោះគឺមាននៅកម្ពស់ ១,៧០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយនៅពេលថ្ងៃត្រង់ទឹកកកក៏មិនរលាយនោះដែរ ហើយដោយសារតែឥទ្ធិពលនៃខ្យល់ត្រជាក់ ទើបធ្វើឲ្យតំបន់ទំនាបកណ្តាលដូចជា Thanh Hoa, Nghe An និង Ha Tinh មានសីតុណ្ហភាពធ្លាក់ចុះដល់ ១០ ទៅ ១២ អង្សាសេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
ចុចអាន ៖ មេយោធា អាមេរិក និងចិន និយាយគ្នាតាមវីដេអូខលរឿងសន្តិសុខក្នុងតំបន់ និងលើពិភពលោក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ