ព័ត៌មានអន្ដរជាតិ
តួកគី ចាប់ខ្លួនមនុស្សជាង៣០០នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយក្រុម រដ្ឋឥស្លាម
ក្នុងប្រតិបត្តិការទូទាំង៣២ខេត្ត ប្រទេសតួកគីបានចាប់ខ្លួនមនុស្ស៣០៤នាក់ ពីបទសង្ស័យមានទំនាក់ទំនងជាក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Ali Yerlikaya នៅថ្ងៃសុក្រទី២២ខែធ្នូ។

លោក Yerlikaya បានឲ្យដឹងថា ប្រតិបត្តិការ Operation Heroes-34 គឺធ្វើឡើងទូទាំងប្រទេស ហើយជាលទ្ធផល ជនសង្ស័យត្រូវបានចាប់ខ្លួន ខណៈភាគច្រើនត្រូវនាំយកទៅឃុំឃាំងនៅទីក្រុងអង់ការ៉ា អ៊ីស្តង់ប៊ុល និងអ៊ីស្មៀរ។
លោកប្រកាសក្តែងៗថា “យើងនឹងមិនអនុញ្ញាតឲ្យក្រុមភេរវករណាមួយ បំផ្លាញសន្តិភាពនិងសាមគ្គីភាពរបស់ប្រជាជនយើងបានជាដាច់ខាត ហើយយើងនឹងបន្តប្រយុទ្ធខ្លាំងដៃបំផុត”។
នារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗ តួកគី បានបង្កើនប្រតិបត្តិការប្រឆាំងនឹងចលនាសកម្មប្រយុទ្ធឃើដរដ្ឋឥស្លាម បន្ទាប់ពីក្រុមនេះ បំផ្ទុះគ្រាប់បែកក្បែរអគាររដ្ឋាភិបាលក្នុងទីក្រុងអង់ការ៉ា នៅថ្ងៃទី១ខែតុលា។

លើសពីនេះ តួកគី បានសម្រុកវាយប្រហារដោយមិនដកដៃលើគណបក្សកម្មករឃើដ (PKK) ដែលខ្លួនចាត់ទុកជាអង្គការភេរវករ ទាំងក្នុងប្រទេសនិងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។
ក្រុមរដ្ឋឥស្លាម គ្រប់គ្រងបានមួយភាគបីនៃប្រទេសអ៊ីរ៉ាក់និងស៊ីរី ពេលដែលសកម្មភាពរបស់ពួកគេឈានដល់ចំណុចកំពូលក្នុងឆ្នាំ២០១៤ ប៉ុន្តែក្រោយមក ទោះបីជាក្រុមនេះ ត្រូវរងការបរាជ័យស្ពឹកមុខក៏ដោយ ប៉ុន្តែពួកគេនៅតែប្រមែប្រមូលកម្លាំង ដើម្បីបន្តការវាយប្រហារដដែល។
ពួកគេបានបើកការវាយប្រហារម្តងហើយម្តងទៀត នៅទូទាំងប្រទេសតួកគី រួមមានដូចជានៅក្លិបរាត្រីក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី១ខែមករាឆ្នាំ២០១៧ ដែលសម្លាប់មនុស្ស៣៩នាក់ជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Asian One
ចុចអាន៖ តួកគី៖ ថ្ងៃណាមួយ ICC នឹងចោទប្រកាន់លោក Netanyahu ពីបទឧក្រិដ្ឋកម្មសង្គ្រាម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ