Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ជិតទទួលបានយន្តហោះចម្បាំង F-16 ជាលើកដំបូង

បានផុស

នៅ

ប្រទេសអ៊ុយក្រែនជិតទទួលបានយន្តហោះចម្បាំងផលិតដោយអាមេរិកធុន F-16 ជាលើកដំបូងហើយ ​ដោយពេលនេះ ម្ចាស់ជំនួយគឺប្រទេសហូឡង់ កំពុងរៀបចំការដឹកជញ្ជូនទៅឲ្យ។ នេះបើតាមការបញ្ជាក់ពីនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ក្នុងជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃសុក្រទី២២ខែធ្នូ។

(រូបថត៖ Military)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហូឡង់ គឺជាអ្នកគាំទ្រទីក្រុងកៀវយ៉ាងពេញទំហឹង ហើយប្រទេសនេះរួមជាមួយដាណឺម៉ាក ន័រវែស និងបែលហ្ស៊ិក សុទ្ធតែប្តេជ្ញាផ្តល់យន្តហោះចម្បាំងឲ្យអ៊ុយក្រែន នៅប៉ុន្មានឆ្នាំខាងមុខ។ ហើយកាលពីខែសីហា លោក Zelensky អះអាងថា ហូឡង់និងបែលហ្ស៊ិក បានសន្យាផ្តល់យន្តហោះចំនួន៤២គ្រឿងដល់អ៊ុយក្រែន ថ្វីបើក្នុងសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំងពីរ មិនបានបញ្ជាក់ពីចំនួនជាក់លាក់ណាមួយក៏ដោយ។

មកដល់ថ្ងៃសុក្រ លោក Rutte បានបង្ហោះក្នុងបណ្តាញសង្គម X ថា ការផ្តល់ជូនដំបូង នឹងរួមបូកបញ្ចូលនូវយន្តហោះចំនួន១៨គ្រឿង។ លោកនាយករដ្ឋមន្ត្រីក៏បាននិយាយមុននេះដែរថា សម្រាប់កងយន្តហោះ F-16 ទាំងមូលរបស់ប្រទេសលោក គឺមានយន្តហោះធុននេះចំនួន៤២គ្រឿង ប៉ុន្តែទីក្រុង អាំស្ទែដាំ ត្រូវរក្សាទុកខ្លះដើម្បីយកទៅហ្វឹកហាត់។

នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte (រូបថត៖ Saltwire)

ទោះបីជាយ៉ាងណាក៏ដោយ លោក Rutte គូសបញ្ជាក់ថា ហូឡង់ក៏ត្រូវពិនិត្យពិច័យលើលក្ខណៈមួយចំនួនផងដែរ មុនការដឹកជញ្ជូនអាចធ្វើទៅបាន ក្នុងនោះរួមមានដូចជាតម្រូវការសម្រាប់បុគ្គលិក និងហេដ្ឋារចនាសម្ព័ន្ធជាដើម ហើយហូឡង់​មិន​ទាន់​ទទួល​បាន​លិខិត​អនុញ្ញាត​នាំ​ចេញ​ពី​អាមេរិក​នៅ​ឡើយ​ទេ។

យូរមកហើយ ទីក្រុងវ៉ាស៊ីនតោន ពិតជាស្ទាក់ស្ទើរចំពោះការបញ្ជូនយន្តហោះចម្បាំងទៅឲ្យអ៊ុយក្រែនណាស់។ នឹកដល់​ខែ​កុម្ភៈ ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន ​និយាយពេលនោះ​ថា អ៊ុយក្រែន​មិនទាន់​ត្រូវ​ការ​យន្តហោះ F-16 ​ទេ គ្មាន​ហេតុផល ដែល​យោធា​អាមេរិក ត្រូវ​ផ្តល់​យន្តហោះ F-16 ទៅឲ្យអ៊ុយក្រែនឡើយ។

(រូបថត៖ Popular Mechanics)

យ៉ាងណា ចូលដល់រដូវក្តៅ សហរដ្ឋអាមេរិក ស្រាប់តែប្តូរចិត្តដោយទីបំផុត ទីក្រុងវ៉ាស៊ីនតោនបានអនុញ្ញាតឲ្យអាកាសយានិកអ៊ុយក្រែន ហ្វឹកហាត់បើកយន្តហោះ F-16 ហើយបង្ហើបថា ខ្លួនត្រៀមរួចរាល់ហើយដើម្បីផ្ទេរយន្តហោះពីភាគីទីបី ទៅឲ្យទីក្រុងកៀវ ពេលដែលការបណ្តុះបណ្តាលត្រូវបានបញ្ចប់។

ចាប់តាំងពីផ្ទុះជម្លោះជាមួយរុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០២២មក, ទីក្រុងកៀវ បានជំរុញម្ចាស់ជំនួយលោកខាងលិច ឲ្យផ្គត់ផ្គង់អាវុធទំនើបៗជាងមុន ព្រោះសង្ឃឹមថា វានឹងអាចផ្លាស់ប្តូរស្ថានការណ៍បាន។ ប៉ុន្តែទីក្រុងមូស្គូបានច្រានចោលគំនិតបែបនេះ ដោយនិយាយថា សព្វាវុធរបស់លោកខាងលិច មានតែអូសបន្លាយជម្លោះ និងធ្វើឲ្យប្រជាជនរឹតតែឈឺចាប់ប៉ុណ្ណោះ ដោយគ្មានជួយអ្វីនៅសមរភូមិជួរមុខបានទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ប្រទេសអឺរ៉ុបចំនួន ២ សម្រេចផ្ដល់យន្តហោះចម្បាំង F-16 ដល់ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣១ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៤៦ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម