Connect with us

ព័ត៌មានអន្ដរជាតិ

ប្រព័ន្ធផ្សព្វផ្សាយចោទ អ៊ីស្រាអែល សម្លាប់អ្នកកាសែតដើម្បីបំបិទមាត់មិន​ឲ្យផ្សាយព័ត៌មានពិតនៅ ប៉ាឡេស្ទីន

បានផុស

នៅ

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលមានចេតនាសម្លាប់អ្នកកាសែតនៅតំបន់ហ្គាហ្សាដើម្បីបំបិទមាត់មិនឲ្យចុះផ្សាយព័ត៌មានពិតនៅប៉ាឡេស្ទីន ជាពិសេសគឺមានបំណងរារាំងព័ត៌មានទាំងនោះមិនឲ្យផ្សាយចេញទៅដល់ដៃសាធារណៈជនទាំងក្នុងតំបន់ និងអន្តរជាតិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចោទប្រកាន់នេះកើតមានឡើង ស្របពេលដែលចំនួនអ្នកសារព័ត៌មានដែលត្រូវបានសម្លាប់នៅក្នុងការបាញ់បោះពីសំណាក់កងទ័ពអ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលាមក បានកើនឡើងដល់ ៩៨ នាក់ហើយ ។

ទន្ទឹមនោះ ការកើនឡើងចំនួនអ្នកសារព័ត៌មានដែលស្លាប់បាត់បង់ជីវិតក្នុងការបាញ់បោះជិតដល់ ១០០ នាក់នេះ គឺបន្ទាប់ពីមានការស្លាប់របស់អ្នកសារព័ត៌មានម្នាក់ទៀតដែលមានឈ្មោះថា Ala Abu Muammer ខណៈព័ត៌មានលម្អិតពីការស្លាប់មួយនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ។

នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ កងកម្លាំងជើងគោករបស់អ៊ីស្រាអែលបានរុលទៅជ្រៅដល់ភាគខាងជើងតំបន់ហ្គាហ្សា ហើយក៏មានការបាញ់បោះគ្នាជាមួយនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសកាន់តែខ្លាំងទៅៗផងដែរ ខណៈអ្នកសារព័ត៌មានកាន់តែចង់ផ្ដិតយករូបភាព និងព័ត៌មានដើម្បីចុះផ្សាយ ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២ ម៉ឺននាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី និង ៥២,៦០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អង្គការសិទ្ធិមនុស្សអន្តរជាតិចោទ យោធា មីយ៉ាន់ម៉ា ប្រើគ្រាប់បែកចង្កោម​សម្លាប់ជនស៊ីវិលមិនរើសមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ និងជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ចាត់ទុក«ថ្ងៃ៧មករា» ជាថ្ងៃកំណើតទី២ មិនអាចបំភ្លេចបាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូរ៉េខាងជើង ប្រកាសជោគជ័យ ធ្វើតេស្តមីស៊ីល លឿនជាងសំឡេង១២ដង អាចទម្លុះខែលការពារគ្រប់ប្រភេទ

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរខណ្ឌកំបូលចុះឃាត់សំណង់មួយកន្លែង តែម្ចាស់អះអាងថា សុំច្បាប់រួចរាល់ហេីយនិងទារឲ្យសងថ្លៃខាតកម្លាំងកម្មករវិញទៀត

Sokha Hotels

ព័ត៌មានពេញនិយម