Connect with us

ព័ត៌មានអន្ដរជាតិ

អង្គការសិទ្ធិមនុស្សអន្តរជាតិចោទ យោធា មីយ៉ាន់ម៉ា ប្រើគ្រាប់បែកចង្កោម​សម្លាប់ជនស៊ីវិលមិនរើសមុខ

បានផុស

នៅ

អង្គការសិទ្ធិមនុស្សអន្តរជាតិបានចោទប្រកាន់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាថាកំពុងប្រើប្រាស់គ្រាប់បែកចង្កោមទម្លាក់ទៅលើក្រុមប្រដាប់អាវុធជនជាតិភាគតិចក្នុងការប្រយុទ្ធគ្នានៅតាមតំបន់ព្រំដែន ខណៈអង្គការក៏កំពុងអំពាវនាវឲ្យសហគមន៍អន្តរជាតិបើកការស៊ើបអង្កេតផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ អង្គការលើកលែងទោសអន្តរជាតិក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរថា យោធាមីយ៉ាន់ម៉ាបានបើកការវាយប្រហារតាមផ្លូវអាកាសទាំងយប់ទាំងថ្ងៃសម្លាប់ជនស៊ីវិលមិនរើសមុខនៅភាគខាងជើងរដ្ឋ Shan ហើយការវាយប្រហារទាំងនោះសុទ្ធសឹងតែប្រើប្រាស់គ្រាប់បែកចង្កោម ។

ការចោទប្រកាន់នេះកើតមានឡើង ស្របពេលដែលយោធាមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងការប្រយុទ្ធគ្នាកាន់តែធ្ងន់ធ្ងរទៅៗជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ៣ ក្រុម បន្ទាប់ពីក្រុមទ័ពព្រៃទាំងនេះព្រួតដៃគ្នាបើកការវាយលុកនៅភាគខាងកើតរដ្ឋ Shan ដែលជាប់ព្រំដែនប្រទេសចិនកាលពីចុងខែតុលា ។

ចំណែកការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រថា ការបាញ់បោះនៅតែបន្តផ្ទុះឡើងនៅក្នុងផ្នែកខ្លះនៃភាគខាងកើតរដ្ឋ Shan ហើយយ៉ាងហោចណាស់ជនស៊ីវិល ៣៧៨ នាក់បានស្លាប់បាត់បង់ជីវិត និងជាង ៦៦ ម៉ឺននាក់បានផ្លាស់ទីលំនៅ ចាប់តាំងពីចុងខែតុលាមក ។

គួរបញ្ជាក់ថា ការប្រើប្រាស់គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ក្រោមអនុសញ្ញាអន្តរជាតិ ដោយសារតែហានិភ័យបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតជនស៊ីវិល ប៉ុន្តែ​មីយ៉ាន់ម៉ា​មិន​មែនជាប្រទេសហត្ថលេខីនៃអនុសញ្ញានេះនោះទេ ទើបសហគមន៍អន្តរជាតិកំពុងបុកពោះចំពោះការប្រើអាវុធដ៏សាហាវៗពីសំណាក់យោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ប្រព័ន្ធផ្សព្វផ្សាយចោទ អ៊ីស្រាអែល សម្លាប់អ្នកកាសែតដើម្បីបំបិទមាត់មិន​ឲ្យផ្សាយព័ត៌មានពិតនៅ ប៉ាឡេស្ទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក ប៊ុន ភក្ដី ចេញមកបកស្រាយ ក្រោយការចោទប្រកាន់ថា ខ្លួនជាជនជាតិវៀតណាម មានតំណែងជាមន្ត្រីនគរបាល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេ បណ្តាលឲ្យមានមនុស្សស្លាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

សន្តិសុខសង្គម១៨ ម៉ោង មុន

នារីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូទៅកៀរទ្រូងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម