ព័ត៌មានអន្ដរជាតិ
សង្គ្រាម ហ្គាហ្សា នឹងកាន់តែរីកធំ ក្រោយគ្រាប់រ៉ុកកែតបាញ់រះចេញពីទឹកដី លីបង់ សម្លាប់ទាហាន អ៊ីស្រាអែល
សង្គ្រាមរវាងអ៊ីស្រាអែលជាមួយនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅតំបន់ហ្គាហ្សាអាចនឹងកាន់តែរីកធំទៅៗ បន្ទាប់ពីមានការបាញ់បោះរ៉ុកកែតជាច្រើនគ្រាប់ចេញពីទឹកដីលីបង់សម្លាប់ទាហានអ៊ីស្រាអែលម្នាក់ និងម្នាក់ទៀតរងរបួសនៅក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានរបស់យើងបានត្រូវគ្រាប់ស្លាប់បាត់បង់ជីវិត និងរងរបួស ក្នុងអំឡុងពេលចេញសកម្មភាពប្រតិបត្តិការជាប្រចាំនៅក្នុងតំបន់ Shtula ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “ក្រៅពីគ្រាប់រ៉ុកកែត ក៏មានការបាញ់បោះកាំភ្លើងត្បាល់មួយចំនួនធំផងដែរចេញពីទឹកដីនៃប្រទេសលីបង់ហោះឆ្ពោះទៅកាន់ទីក្រុង Metula នៅជិតតំបន់ព្រំដែនប្រទេសទាំងពីរ ខណៈការបាញ់រះនោះត្រូវបានគេដឹងថាជាស្នាដៃរបស់ក្រុមហេសបូឡារបស់លីបង់ដែលគាំទ្រដោយអ៊ីរ៉ង់” ។
ជាការឆ្លើយតប យន្តហោះចម្បាំងរបស់កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងយោធាដែលសុទ្ធសឹងតែមូលដ្ឋានរបស់ក្រុមហេសបូឡា ខណៈក្នុងការវាយប្រហារទម្លាក់គ្រាប់បែកនោះទៀតសោតបានសម្លាប់ក្រុមសកម្មប្រយុទ្ធ ២ នាក់ផងដែរ ។
ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលាមក កងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡារបស់លីបង់ក៏បាននិងកំពុងបាញ់បោះតទល់គ្នាឆ្លងព្រំដែនយ៉ាងសកម្មផងដែរ ខណៈការបាញ់រះគ្រាប់រ៉ុកកែតទាំងនោះ គឺដើម្បីជួយទៅដល់ក្រុមហាម៉ាសដែលកំពុងទប់ទល់នឹងការវាយសន្ធាប់របស់អ៊ីស្រាអែល ជាពិសេសដើម្បីកុំឲ្យជម្លោះមួយនេះកាន់តែរីកសាយភាយធំឡើងៗ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២ ម៉ឺននាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី និងជាង ៥៤,០០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Arab News
ចុចអាន ៖ អ៊ីស្រាអែល ថា មេក្រុមហាម៉ាសកំពុងដេកភ័យបុកពោះ ក្រោយឮសំឡេង ទម្លាក់គ្រាប់បែកពីលើខ្លួន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល