ព័ត៌មានអន្ដរជាតិ
ខួប ២២ ខែ ៖ រុស្ស៊ី បើកការវាយប្រហារតាមអាកាសជាង ៣០ ដងនៅភាគខាងកើត អ៊ុយក្រែន
សង្គ្រាមប្រយុទ្ធគ្នារវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តឆេះរោលរាលខ្លាំងឡើងៗ ជាពិសេសនៅតំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ខណៈគ្រាន់តែក្នុងថ្ងៃអាទិត្យ កងកម្លាំងរដ្ឋាភិបាលទីក្រុងមូស្គូបានបើកការវាយប្រហារតាមអាកាសជាង ៣០ ដងនៅជិតទីក្រុង Avdiivka ដែលជាទីក្រុងយុទ្ធសាស្ត្រមួយនៅក្នុងតំបន់ភាគខាងកើតនៃសាធារណរដ្ឋ Donetsk ។

ក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ដែលជាខួប ២២ ខែនៃប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនក៏បណ្ដាលឲ្យជនស៊ីវិលមួយចំនួនរងរបួសផងដែរ បន្ទាប់ពីកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនស្ងាត់ការប្រយុទ្ធគ្នាមួយរយៈ ដោយសារតែភាគីទាំងពីរសុទ្ធតែស្ថិតក្នុងភាពជាប់គាំងដូចគ្នា ក្រោយប្រតិបត្តិការវាយបករបស់កងកម្លាំងទីក្រុងកៀវផ្ទុះឡើងកាលពីដើមខែមិថុនាមក ។
បច្ចុប្បន្នកងកម្លាំងអ៊ុយក្រែនកំពុងតស៊ូទប់ទល់នឹងសមរភូមិប្រយុទ្ធ ជាពិសេសធ្វើយ៉ាងណាដើម្បីរក្សាកម្លាំងទ័ពឲ្យបានគ្រប់គ្រាន់ បន្ទាប់ពីជម្លោះមួយនេះមិនដឹងអូសបន្លាយដល់ពេលណា ។ អ្វីដែលជាការព្រួយបារម្ភ ក៏ដូចជាបញ្ហាចាក់ស្រេះទៀតនោះ គឺកង្វះគ្រាប់រំសេវ ស្របពេលដែលក្ដីរំពឹងលើជំនួយពីសហរដ្ឋអាមេរិកនៅតែមិនប្រាកដប្រជានៅឡើយ ។
ទោះយ៉ាងណា ក្រៅពីខ្នងបង្អែកលើបងធំអាមេរិកហើយ, អ៊ុយក្រែនក៏នៅមានម្ចាស់ជំនួយធំៗផ្សេងទៀតផងដែរ ជាពិសេសសមាជិកអង្គការណាតូ ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោកប្រធានាធិបតី Volodymyr Zelensky បានប្រកាសថា អ៊ុយក្រែនជិតទទួលបានយន្តហោះចម្បាំង F-16 ជាលើកដំបូងពីសំណាក់រដ្ឋាភិបាលហូឡង់ហើយ ។

ហូឡង់រួមជាមួយដាណឺម៉ាក ន័រវែស និងបែលហ្ស៊ិក សុទ្ធតែប្តេជ្ញាផ្តល់យន្តហោះចម្បាំងឲ្យអ៊ុយក្រែននៅប៉ុន្មានឆ្នាំខាងមុខ ស្របពេលដែលលោក Zelensky បានអះអាងកាលពីខែសីហាថា ប្រទេសទាំងនេះបានសន្យាផ្តល់យន្តហោះចំនួន ៤២ គ្រឿងដល់អ៊ុយក្រែនដើម្បីប្រើលើសមរភូមិប្រយុទ្ធជាមួយរុស្ស៊ី ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅតែបន្តអូសបន្លាយពេល និងមិនមានសញ្ញាថមថយណាមួយឡើយ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក៏បានផ្ដល់កញ្ចប់ជំនួយយោធាទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវក្នុងទំហំទឹកប្រាក់រាប់រយពាន់លានដុល្លារផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ីស្រាអែល ថា មេក្រុមហាម៉ាសកំពុងដេកភ័យបុកពោះ ក្រោយឮសំឡេង ទម្លាក់គ្រាប់បែកពីលើខ្លួន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ៧ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ