ព័ត៌មានអន្ដរជាតិ
នាវាដឹកជញ្ជូនយក្ស Maersk ត្រៀមប្រតិបត្តិការនៅសមុទ្រក្រហមឡើងវិញ
ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំ Maersk របស់ប្រទេសដាណឺម៉ាក បានផ្តើមដឹកជញ្ជូនតាមសមុទ្រក្រហមនិងឈូងសមុទ្រ Aden ឡើងវិញ បន្ទាប់ពីអាមេរិកដាក់ពង្រាយយោធាដើម្បីរក្សាសុវត្ថិភាពពាណិជ្ជកម្មនៅក្នុងតំបន់។
ក្រុមហ៊ុន Maersk បានផ្អាកដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Babel-Mandeb កាលពីដើមខែធ្នូ ដោយសារការវាយប្រហារប្រឆាំងនឹងនាវារបស់ខ្លួន។ ការវាយប្រហារនោះ បានធ្វើឱ្យប្រឡាយ Suez ដែលជាគន្លឹះនៃពាណិជ្ជកម្មសកល មិនអាចប្រើបានសម្រាប់ផ្លូវភាគច្រើន។
ទន្ទឹមនោះទៀតសោត កាលពីសប្តាហ៍មុនអាមេរិកបញ្ជាក់ថា កំពុងរៀបចំធ្វើប្រតិបតិ្តការចម្រុះជាតិសាសន៍ ដើម្បីការពារពាណិជ្ជកម្មនៅសមុទ្រក្រហមពីពួកសកម្មប្រយុទ្ធយេម៉ែនគាំទ្រដោយអ៊ីរ៉ង់ ដែលបានបាញ់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលលើនាវាអន្តរជាតិជាច្រើនតាំងពីខែមុន។
ដោយឡែកនៅថ្ងៃទី ២៤ ខែធ្នូ គំនិតផ្តួចផ្តើមសន្តិសុខពហុជាតិត្រូវបានបង្កើតឡើងជាផ្លូវការ និងដាក់ពង្រាយដើម្បីអនុញ្ញាតឱ្យពាណិជ្ជកម្មតាមសមុទ្រឆ្លងកាត់សមុទ្រក្រហម ឈូងសមុទ្រ Aden និងការត្រលប់ទៅប្រើប្រាស់ប្រឡាយ Suez ជាច្រកផ្លូវរវាងអាស៊ី និងអឺរ៉ុបម្តងទៀត។
គួរបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនដឹកជញ្ជូនជាច្រើនផ្សេងទៀតបានបញ្ឈប់ការឆ្លងកាត់សមុទ្រក្រហមដោយសារការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយក្នុងនោះ រួមមានក្រុមហ៊ុនដឹកប្រេង BP ជាដើម៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNBC
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់