Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញរោគសញ្ញាថ្មីបួនទៀត កើតឡើងចំពោះអ្នកឆ្លងកូវីដ

បានផុស

នៅ

អាចមានរោគសញ្ញាបួនបន្ថែមទៀតនៃជំងឺកូវីដ១៩បន្ថែមលើរោគសញ្ញាចាស់ ដូចជាការក្អកជាប់រហូតនិងគ្រុនក្តៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាមួយដែលពាក់ព័ន្ធនឹងមនុស្សជាងមួយលាននាក់នៅក្នុងប្រទេសអង់គ្លេសបានបង្ហាញថា គ្រុនញាក់ ការបាត់បង់ចំណង់អាហារ ឈឺក្បាលនិងឈឺសាច់ដុំគឺជារោគសញ្ញាបន្ថែមដែលទាក់ទងនឹងការឆ្លងជំងឺកូវីដ១៩។

ការរកឃើញនេះគឺផ្អែកទៅលើការសាកល្បងនិងកម្រងសំណួរ ដែលប្រមូលបាននៅចន្លោះខែមិថុនាឆ្នាំ២០២០ដល់ខែមករាឆ្នាំ២០២១។ វាជាផ្នែកមួយនៃការសិក្សារបស់ React ដែលដឹកនាំដោយសកលវិទ្យាល័យ Imperial College London។

ការមានរោគសញ្ញាផ្សេងទៀតឬរោគសញ្ញាដើម មិនថាចេញរោគសញ្ញាតែមួយឬរួមបញ្ចូលគ្នាក៏ដោយ គឺត្រូវបានផ្សារភ្ជាប់ទៅនឹងការឆ្លងជំងឺកូវីដ១៩។

ប្រជាជនក្នុងប្រទេសអង់គ្លេសបច្ចុប្បន្នត្រូវបានលើកទឹកចិត្តឲ្យទៅធ្វើតេស្តរកកូវីដ ប្រសិនបើពួកគេមានរោគសញ្ញាដើមណាមួយ ដែលរួមបញ្ចូលទាំងការបាត់បង់ក្លិននិងរសជាតិផងដែរ។

ការសិក្សាក៏បានរកឃើញផងដែរថា មានរោគសញ្ញាផ្សេងៗគ្នាអាស្រ័យលើអាយុរបស់មនុស្សម្នាក់។

គ្រុនញាក់ត្រូវបានផ្សារភ្ជាប់ទៅនឹងអ្នកធ្វើតេស្តវិជ្ជមានគ្រប់វ័យទាំងអស់ ខណៈអាការៈឈឺក្បាលត្រូវបានរាយការណ៍នៅក្នុងកុមារដែលមានអាយុពី៥ទៅ១៧ឆ្នាំ។

ការបាត់បង់ចំណង់អាហារ ត្រូវបានគេរាយការណ៍បន្ថែមទៀតចំពោះមនុស្សអាយុ១៨ដល់៥៤ឆ្នាំនិង អ្នកដែលមានអាយុលើសពី៥៥ឆ្នាំ។

ការឈឺសាច់ដុំភាគច្រើនត្រូវបានគេរាយការណ៍នៅក្នុងខ្លួនមនុស្សដែលមានអាយុចន្លោះពី១៨ដល់៥៤ឆ្នាំ។

យោងតាមការសិក្សាបានបង្ហាញថា កុមារមិនងាយមានគ្រុនក្តៅ ការក្អកជាប់រហូតនិងបាត់បង់ចំណង់អាហារទេបើប្រៀបធៀបទៅនឹងមនុស្សពេញវ័យ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ ក្រុមអ្នកវិទ្យាសាស្រ្ត WHO អះអាងថា ជំងឺកូវីដ១៩អាចមានប្រភពពីក្បាលជ្រូក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម