Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម រកលុយបានជាង ៤១ លានដុល្លារពីការលក់ឥណទានកាបូនព្រៃឈើ

បានផុស

នៅ

ប្រទេសវៀតណាមរកចំណូលបានជាង ៤១ លានដុល្លារអាមេរិកពីការលក់ឥណទានកាបូនព្រៃឈើលើផ្ទៃដី ៣.១ លានហិកតា ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងកាត់បន្ថយការបំភាយឧស្ម័នជាមួយធនាគារពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលក់ឥណទាននេះ ​ជា​កិច្ច​ព្រម​ព្រៀង​ដំបូង​ស្តី​ពី​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​ជោគជ័យ​ក្នុង​ប្រទេស​វៀត​ណាម ហើយវាក៏ជាការរួម​ចំណែក​ក្នុង​ការ​គ្រប់​គ្រង និង​ការពារ​ព្រៃ​ឈើ ក៏ដូចជាលើក​កម្ពស់​ជីវភាព​ប្រជាជនជាដើម ។

ទន្ទឹមនោះ សម្រាប់ប្រាក់ចំណូលនេះដែរ ត្រូវបានផ្ទេរទៅខេត្តភាគខាងជើង និងភាគកណ្តាលចំនួន ៦ ក្នុងប្រទេស ដើម្បីបង់ឲ្យម្ចាស់ព្រៃឈើ ប្រជាពលរដ្ឋមូលដ្ឋាន និងសហគមន៍ដើម្បីគ្រប់គ្រង ការពារ និងអភិវឌ្ឍព្រៃឈើបន្ថែមទៀត ។

បន្ទាប់ពីជោគជ័យនៃការសាកល្បងលើគម្រោងដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងខេត្តទាំង ៦ នោះហើយ តំបន់ជាច្រើនទៀតក្នុងប្រទេសវៀតណាមដែលមានផ្ទៃដីព្រៃឈើធម្មជាតិធំៗ ក៏ដូចជាការពារយ៉ាងល្អ បានត្រៀមខ្លួនរួចរាល់ហើយដើម្បីអនុវត្តកម្មវិធីនេះនាពេលឆាប់ៗខាងមុខ ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤៩ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៥១ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ១ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម