Connect with us

ព័ត៌មានអន្ដរជាតិ

លោក Netanyahu ដាក់ចិត្តដាក់កាយប្រយុទ្ធជាមួយក្រុមហាម៉ាសដល់​ទីអវសាន

បានផុស

នៅ

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅតែរក្សាជំហររឹងរូបរបស់លោក ដោយប្តេជ្ញាបន្តការប្រយុទ្ធជាមួយនឹងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសរហូតដល់ទីអវសាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Netanyahu បានប្រាប់ទៅលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ថា អ៊ីស្រាអែលនឹងបន្តធ្វើសង្គ្រាមបង្ហូរឈាមរហូតដល់ទទួលបានជ័យជម្នះទាំងស្រុង ទោះបីជាវាត្រូវការពេលយូរយ៉ាងណាក៏ដោយ ជាពិសេសអ៊ីស្រាអែលមិនខ្វល់នឹងការដាក់សម្ពាធពីសំណាក់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនឲ្យបន្ថូរដៃក្នុងប្រតិបត្តិការយោធារបស់ខ្លួននោះឡើយ ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះទៀតសោត លោក Netanyahu បានបញ្ជាក់ទៀតថា “ការសម្រេចចិត្តរបស់យើងក្នុងសង្គ្រាមនាពេលនេះ គឺផ្អែកលើហេតុផល ក៏ដូចជាលទ្ធផលជាក់ស្ដែងលើប្រតិបត្តិការរបស់យើង ជាពិសេសសោកនាដកម្មដែលមិនធ្លាប់កើតមាន​ ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ ៧ តុលាមក” ។

ជាក់ស្ដែង ការបាញ់បោះដ៏ខ្លាំងក្លាជាមួយនឹងក្រុមហាម៉ាសនៅតែបន្តបែកផ្កាភ្លើង ជាពិសេសអ៊ីស្រាអែលបានបើកការវាយប្រហារទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់ទៅលើផ្លូវរូងក្រោមដីក្នុងទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ហ្គាហ្សា និងថែមទាំងសម្លាប់យុទ្ធជនរបស់ក្រុមប្រដាប់អាវុធមួយនេះជាច្រើននាក់ផងដែរ ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២ ម៉ឺននាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី និងជាង ៥៤,០០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៤៤ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤៦ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ១ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម