ព័ត៌មានអន្ដរជាតិ
ដឹងមូលហេតុខ្លះហើយ! ឥណ្ឌូនេស៊ីបញ្ចេញរបាយការណ៍បឋមការធ្លាក់យន្ដហោះ Sriwijaya Air
របាយការណ៍បឋមរបស់ក្រុមអ្នកស៊ើបអង្កេតបាននិយាយកាលពីថ្ងៃពុធថា យន្តហោះដឹកអ្នកដំណើរឥណ្ឌូនេស៊ីដែលធ្លាក់កាលពីខែមុន និងបានសម្លាប់មនុស្ស ៦២ នាក់គឺដោយសារមិនមានភាពស្មើគ្នានៃកម្លាំងម៉ាស៊ីនដែលនៅទីបំផុតបាននាំយន្តហោះផ្អៀងយ៉ាងខ្លាំង ហើយបន្ទាប់មកបានដាំក្បាលធ្លាក់ចូលសមុទ្រ ។

បើយោងតាមគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិឥណ្ឌូណេស៊ី (KNKT) បានឲ្យដឹងថា នៅពេលដែលយន្តហោះ Boeing Co 737-500 ដែលមានអាយុកាល ២៦ ឆ្នាំរបស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air ហោះឡើងដល់កម្ពស់ ២,៤៨៤ ម៉ែត្រ ឧបករណ៍បញ្ជាសន្ទះបិទបើកម៉ាស៊ីនខាងឆ្វេងបានរំកិលថយក្រោយវិញ ខណៈដែលឧបករណ៍បញ្ជាសន្ទះបិទបើកម៉ាស៊ីនខាងស្តាំស្ថិតនៅក្នុងទីតាំងដើម ។
អ្នកស៊ើបអង្កេតរបស់ KNKT លោក Nurcayho Utomo បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “យើងមិនដឹងថា វាខូច ឬអត់នោះទេ ប៉ុន្តែវាគឺជារឿងមិនត្រឹមត្រូវ ព្រោះឧបករណ៍ផ្នែកខាងឆ្វេងបានរំកិលថយក្រោយ ហើយខាងស្តាំហាក់ដូចជាគាំង” ។

យោងតាមរបាយការណ៍បានឲ្យដឹងថា នៅចម្ងាយប្រហែល ៣,០០០ ម៉ែត្រ យន្តហោះបានផ្អៀងទៅខាងឆ្វេងជាង ៤៥ ដឺក្រេ ហើយបានចាប់ផ្តើមដាំក្បាលចុះ ។
ហេតុការណ៍ធ្លាក់យន្តហោះ Sriwijaya គឺជាការធ្លាក់យន្ដហោះដ៏ធំទីបីរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេលតែជាង ៦ ឆ្នាំប៉ុណ្ណោះ ហើយបានបង្ហាញពីកំណត់ត្រាសុវត្ថិភាពដែនអាកាសមិនល្អរបស់ប្រទេសនេះ ។

ក្រុមអ្នកស៊ើបអង្កេតបានកំណត់ទីតាំង និងពិនិត្យមើលឧបករណ៍ថតទិន្នន័យហោះហើររបស់យន្តហោះ ឬប្រអប់ខ្មៅភ្លាមៗ ហើយបញ្ជូនផ្នែកខ្លះនៃយន្តហោះរួមទាំងប្រព័ន្ធស្វ័យបើកបរដែលគ្រប់គ្រងថាមពលម៉ាស៊ីនដោយស្វ័យប្រវត្តិទៅកាន់សហរដ្ឋអាមេរិក និងអង់គ្លេសដើម្បីធ្វើការពិនិត្យ ។
ទន្ទឹមនោះអ្នកមុជទឹកនៅតែមិនទាន់រកឃើញឧបករណ៍ថតសម្លេងនៅកាប៊ីនយន្ដហោះនៅឡើយទេដែលនឹងជួយអ្នកស៊ើបអង្កេតឲ្យយល់កាន់តែច្បាស់អំពីកត្តាមនុស្សដែលទាក់ទងនឹងការធ្លាក់នេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ តាមពិតយន្តហោះ Boeing ដែលធ្លាក់ក្នុងឥណ្ឌូនេស៊ីអាក់ខានហោះហើរជិតមួយឆ្នាំមកហើយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ