Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន ជប៉ុន វិនិយោគជាង ៤ ពាន់លានដុល្លារទៀតដើម្បីផលិតរថយន្តអគ្គិសនីនៅ ថៃ

បានផុស

នៅ

ក្រុមហ៊ុនផលិតរថយន្តជប៉ុនចំនួន ៤ បានបន្ថែមការវិនិយោគចំនួនជាង ៤.៣៣ ពាន់លានដុល្លារទៀតក្នុងរយៈពេល ៥ ឆ្នាំដើម្បីគាំទ្រប្រទេសថៃឲ្យផ្លាស់ប្តូរទៅកាន់ពិភពរថយន្តអគ្គិសនី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនជប៉ុនទាំង ៤ នោះរួមមាន ក្រុមហ៊ុន Toyota និង Honda បានវិនិយោគក្នុងម្នាក់ជាង ១.៤៤ ពាន់លានដុល្លារ ខណៈក្រុមហ៊ុន Isuzu វិនិយោគជាង ៨៦៦ លានដុល្លារ និងក្រុមហ៊ុន Mitsubishi វិនិយោគចំនួន ៥៧៧ លានដុល្លារ ។

តាមរយៈការបញ្ជាក់ពីសំណាក់អ្នកនាំពាក្យថៃបានឲ្យដឹងថា ការវិនិយោគនេះនឹងគាំទ្រដល់ការផ្លាស់ប្តូររបស់ថៃ ទៅកាន់ពិភពរថយន្តអគ្គិសនី ដែលរួមបញ្ចូលទាំងការផលិតបន្ថែមនូវប្រភេទរថយន្ត​ Pickup អគ្គិសនីផងដែរ ។

​​ថៃមានគោលបំណងផលិតរថយន្តប្រភេទនេះឲ្យបាន ១ ​ភាគ ៣​ នៃរថយន្ត​ប្រចាំឆ្នាំរបស់ខ្លួនចំនួន ២.៥ លានគ្រឿង ដើម្បី​ប្រែក្លាយប្រទេសនេះទៅជាប្រទេសផលិតរថយន្តអគ្គិសនីត្រឹមក្នុងឆ្នាំ ២០៣០ ក៏ដូចជាដើម្បីជំរុញមានការបង្កើតរោងចក្រ​ផលិត​ផងដែរ ។

ចំពោះការកាត់បន្ថយពន្ធ និងការឧបត្ថម្ភធនដែលចេញដោយរដ្ឋាភិបាល បានទាក់ទាញក្រុមហ៊ុនផលិតរថយន្តចិនរួចហើយ រួមទាំងក្រុមហ៊ុន BYD និងក្រុមហ៊ុន Great Wall Motor ដែលបានប្តេជ្ញាចិត្តក្នុងការវិនិយោគចំនួន ១.៤៤ ពាន់លានដុល្លារក្នុងរោងចក្រផលិតនៅប្រទេសថៃ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១២ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១៣ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម