ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ទម្លាក់គ្រាប់បែកសម្លាប់ឧត្តមសេនីយ៍កំពូលមួយរូបរបស់ អ៊ីរ៉ង់ ប្រចាំនៅ ស៊ីរី
យោងតាមប្រភពសន្តិសុខ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានឲ្យដឹងថា ទីប្រឹក្សាជាន់ខ្ពស់របស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRG) មួយរូបត្រូវបានសម្លាប់ក្នុងការវាយប្រហារទម្លាក់គ្រាប់បែកតាមអាកាសរបស់កងកម្លាំងអ៊ីស្រាអែលនៅជិតរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរីកាលពីថ្ងៃចន្ទ ។

យោងតាមប្រភពបានប្រាប់សារព័ត៌មាន Reuters ថា ទីប្រឹក្សាជាន់ខ្ពស់របស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់រូបនោះមានឈ្មោះ Sayyed Razi Mousavi ជាឧត្តមសេនីយ៍កំពូល និងជាអ្នកទទួលខុសត្រូវក្នុងការសម្របសម្រួលសម្ព័ន្ធភាពយោធារវាងស៊ីរី និងអ៊ីរ៉ង់ ហើយលោកក៏ជាទីប្រឹក្សាចាស់ទុំបំផុតមួយរូបផងដែររបស់កងកម្លាំង Quds នៅក្នុងប្រទេសស៊ីរី ។
នេះគឺជាការស្លាប់បាត់បង់ជីវិតរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ទី ២ ហើយនៅខាងក្រៅប្រទេសរបស់ខ្លួន ចាប់តាំងពីមេបញ្ជាការកងកម្លាំង Quds លោក Qasem Soleimani ត្រូវបានធ្វើឃាតនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅក្នុងទីក្រុង Baghdad ប្រទេសអ៊ីរ៉ាក់កាលពីខែមករា ឆ្នាំ២០២០ ។

ទន្ទឹមនោះ ការវាយប្រហារសម្លាប់លោក Mousavi កើតមានឡើង ស្របពេលដែលតំបន់មជ្ឈិមបូព៌ាក៏កំពុងផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសផងដែរ ហើយប្រសិនបើអ៊ីរ៉ង់បើកការសងសឹកណាមួយនោះ ប្រាកដណាស់ថា ជម្លោះនៅតំបន់មួយនេះនឹងកាន់តែវឹកវរ ខណៈចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលាមក មានអ្នកស្លាប់បាត់បង់ជីវិតរាប់ម៉ឺននាក់ទៅហើយ ។
អ៊ីរ៉ង់គឺជាអ្នកគាំទ្រយ៉ាងសកម្មទៅលើក្រុមប្រដាប់អាវុធហេសបូឡាដែលបច្ចុប្បន្នក៏កំពុងបាញ់បោះដាក់គ្នាជាមួយកងកម្លាំងអ៊ីស្រាអែលផងដែរ ដើម្បីជួយទៅដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ដែលកំពុងទប់ទល់នឹងការវាយប្រហារយ៉ាងសន្ធាប់ពីសំណាក់យោធារបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២ ម៉ឺននាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី និងជាង ៥៤,០០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Daily Sabah
ចុចអាន ៖ លោក Biden ខ្សឹបប្រាប់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល កុំឲ្យវាយប្រហារលើ ក្រុមហេសបូឡាឲ្យសោះ

-
KPT+១៣ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់