Connect with us

ព័ត៌មានអន្ដរជាតិ

តំបន់ភាគច្រើនរបស់ ថៃ នឹងចុះត្រជាក់ដល់ ១ អង្សាសេ

បានផុស

នៅ

អាកាសធាតុត្រជាក់នៅតំបន់ភាគច្រើនរបស់ប្រទេសថៃដូចជា នៅតំបន់ភាគខាងជើង ឦសាន បូព៌ា និងកណ្តាលបន្តធ្លាក់ចុះដល់សីតុណ្ហភាព ១ ទៅ ២ អង្សាសេ ចាប់ពីថ្ងៃទី២៦ ខែធ្នូនេះតទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះសីតុណ្ហភាព​នៅទីក្រុងបាងកកវិញ ចុះទាបបំផុតមាន​ចន្លោះពី ១៤ ទៅ ១៩ អង្សាសេ និង​ខ្ពស់បំផុតពី ២៨ ទៅ ៣១ អង្សាសេ ខណៈ​នៅតំបន់ភាគខាង​ជើង​មាន​សីតុណ្ហភាពចន្លោះ ៣ ទៅ ១១ អង្សាសេ ។

ទន្ទឹមនោះ ភ្នាក់ងារឧតុនិយមថៃក៏បានព្យាករណ៍ដែរថាថា អាកាសធាតុចុះត្រជាក់ខ្លាំងនឹងបន្តរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ជាពិសេសនៅភាគខាងជើង និងភាគឦសាន ទោះបីជាមានកម្ដៅខ្លាំងចេញពីព្រះអាទិត្យ ក៏សីតុណ្ហភាពនៅតែត្រជាក់ដដែល ។

ដោយឡែក សម្រាប់តំបន់ឆ្នេរខាងកើត និងខាងលិចនៃខេត្តភាគខាងត្បូង នឹងមានសីតុណ្ហភាពចាប់ពី ២៥ ទៅ ៣២ អង្សាសេ ហើយជួនកាលក៏នឹងមានភ្លៀងធ្លាក់ខ្លាំងផងដែរ ជាពិសេសនៅតំបន់ទំនាប ។

ស្របពេលជាមួយគ្នានេះ ក៏នឹងមានខ្យល់បក់បោកកម្ពស់ពី ២ ទៅ ៤ ម៉ែត្រនៅតំបន់ឈូងសមុទ្រថៃ និងជាង ៤ ម៉ែត្រនៅតំបន់ដែលមានផ្គររន្ទះ ខណៈសមុទ្រ Andaman នឹង​មាន​សភាព​ស្ងប់ស្ងាត់​បន្តិច ដោយ​មានរលកបោកបក់​ក្នុង​រង្វង់​ ២​ ទៅ ៣ ​ម៉ែត្រ​ពី​ឆ្នេរសមុទ្រ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ The Nation

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម