Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ដឹកយន្តហោះ និងកប៉ាល់ ២៥០ គ្រឿងទៅ អ៊ីស្រាអែល ចំពេលមាន​សង្គ្រាមនៅហ្គាហ្សា

បានផុស

នៅ

សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះចំនួន ២៣០ គ្រឿង និងកប៉ាល់ដឹកទំនិញចំនួន ២០ គ្រឿងផ្ទុកទៅដោយសព្វាវុធ និងគ្រឿងសឹកផ្សេងទៀតទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីផ្ទុះសង្គ្រាមបង្ហូរឈាមនៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី៧ ខែតុលាមក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែតអ៊ីស្រាអែល Yediot Ahronoth បានរាយការណ៍កាលពីថ្ងៃចន្ទថា កប៉ាល់ដឹកជំនួយរបស់អាមេរិកដែលផ្ដល់ទៅឲ្យយោធាអ៊ីស្រាអែល រួមមានកាំភ្លើងធំ រថពាសដែក និងគ្រឿងសឹកផ្សេងទៀតផងដែរ ខណៈដែលកន្លងមកកងទ័ពអ៊ីស្រាអែលប្រើតែគ្រាប់រំសេវនៅក្នុងឃ្លាំងអាវុធរបស់ខ្លួនប៉ុណ្ណោះ ។

នៅក្នុងអត្ថបទកាសែតនោះបានសរសេរទៀតថា ការផ្ដល់ជំនួយរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននេះទៀតសោត ក៏ដើម្បីបំពេញបន្ថែមទៅដល់ស្តុកអាវុធរបស់យោធាអ៊ីស្រាអែលផងដែរ ជាពិសេសក្នុងសេណារីយ៉ូកើតមានសង្គ្រាមទ្រង់ទ្រាយធំមួយផ្សេងទៀតជាមួយនឹងក្រុមប្រដាប់អាវុធហេសបូឡារបស់លីបង់ ។

ចាប់តាំងពីព្រឹត្តិការណ៍ ៧ តុលាមក ក្រុមហាម៉ាសបានសម្លាប់ជនស៊ីវិលរស់នៅលើទឹកដីនៃប្រទេសអ៊ីស្រាអែលប្រមាណ ១,២០០ នាក់ ហើយសង្គ្រាមក៏កាន់តែពុះកញ្ជ្រោលខ្លាំងឡើងៗផងដែរ ពោលចាប់តាំងពីថ្ងៃទី១ ខែធ្នូ ក្រោយការផ្អាកបាញ់មនុស្សធម៌អស់សុពលភាព ខណៈចំណាប់ខ្មាំងប្រមាណ ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាស ។

រហូតមកដល់ពេលនេះ សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានបន្តអូសបន្លាយពេលជិត ៣ ខែហើយ ដោយក្នុងនោះទាហានអ៊ីស្រាអែលយ៉ាងតិច ៤៨៩ នាក់បានបាត់បង់ជីវិត ខណៈនៅតំបន់ហ្គាហ្សាវិញមានជនស៊ីវិលជាង ២ ម៉ឺននាក់ត្រូវបានសម្លាប់ និង ៥៤,០០០ នាក់ផ្សេងទៀតរងរបួស ក្រោយការវាយប្រហារមិនប្រណីដៃពីសំណាក់កងកម្លាំងរបស់លោក Netanyahu ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកសម្លាប់ឧត្តមសេនីយ៍កំពូលមួយរូបរបស់ អ៊ីរ៉ង់ ប្រចាំនៅ ស៊ីរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម