ព័ត៌មានអន្ដរជាតិ
បណ្ដាញអ៊ីនធឺណិត បង្ហើបមូលហេតុដែលឆ្មាំំរាជវាំងតែងដួលសន្លប់ក្នុងសកម្មភាពដដែលៗ
ក្នុងនាមជាទាហាន ជាការពិតណាស់ ការអត់ធ្មត់និងសណ្ដាប់ធ្នាប់គឺជាចំណុចខ្លាំងកំពូលនៃអាជីពនេះ។ ប៉ុន្តែពេលហែក្បួនក្រោមពន្លឺព្រះអាទិត្យក្តៅមួយរយៈពេលខ្លី វានឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើទាហានខ្លះដួលសន្លប់។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ អ្នកយាមជារឿយៗតែងដួលសន្លប់ក្នុងទីតាំងដូចគ្នា និងដួលផ្កាប់ទៅមុខជានិច្ច។

ទោះយ៉ាងណាក៏ដោយ ដោយសារមនុស្សជាច្រើនបានសង្ស័យលើកម្មភាពនេះមកជាយូរហើយ នាពេលថ្មីៗនេះ អ្នកលេង TikTok ម្នាក់បានបញ្ចាក់ច្បាស់ៗពីមូលហេតុចម្បង ដែលទាហានយាមក្នុងជួរសែរាជវង្សធ្វើដូចៗគ្នា។ តាមរយៈគណនីអ្នកប្រើប្រាស់ TikTok ឈ្មោះ sherifelsahly បានបង្ហាញពីមូលហេតុនោះថា តាមពិតពួកគេម្នាក់ៗបានហាត់រៀនដួលសន្លប់ បើដួលផ្អៀងទៅខាងម្ខាង នោះនឹងចាត់ទុកថាបាត់បង់កិត្តិយស។ មូលហេតុដែលគេធ្វើបែបនោះ គឺដោយសារតែវាមានឈ្មោះពិសេស នោះគឺសន្លប់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឬចេតនាចង់ដួលសន្លប់។
ការអះអាងរបស់ TikToker រូបនេះ ត្រូវបានបញ្ជាក់ដោយលោកវរសេនីយ៍ឯក Major Dai Bevan ដែលបានដឹកនាំឆ្មាំកិត្តិយស ១០១នាក់ ក្នុងពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ William និងពិធីរៀបអភិសេករបស់ម្ចាស់ក្សត្រីនៃ Wales ក្នុងឆ្នាំ ២០១១។
ឧត្តមសេនីយ Bevan បាននិយាយថា “ពេលដួល អ្នកត្រូវតែផ្តោតលើការដួលឲ្យបានល្អ។ បើមិនដូច្នោះទេ ច្រមុះអាចកំពិត ហើយបាក់ធ្មេញជាច្រើនផងដែរ។
យ៉ាងណាមិញ ការដួលសន្លប់ពេលដើរក្បួនក្នុងរដូវក្ដៅគឺជារឿងកើតមានជាញឹកញាប់។ ប៉ុន្តែឆ្មាំរាជវង្សគួរដឹងពីដែនកំណត់របស់ខ្លួន ហើយថាតើពួកគេអាចបន្តបំពេញភារកិច្ចបានឬអត់។ ជាងនេះទៅទៀត អ្នកយាមអាចដោះខ្សែស្បែកដែលរុំក្បាលឬបន្ធូរខ្សែរធូរជាងមុន ដើម្បីកាត់បន្ថយហានិភ័យនៃការដួលសន្លប់ ។ លើសពីនេះ ឆ្មាំត្រូវផឹកទឹករហូតដល់ ៥ លីត្រ ដើម្បីរក្សាជាតិទឹកឲ្យបានត្រឹមត្រូវ។ ព្រោះពេលចូលកាន់តំណែង ពួកគេត្រូវតែបំពេញភារកិច្ចរបស់ពួកគេរហូតដល់ការងារត្រូវបានបញ្ចប់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ ប្រទេសលើសកលលោក ជាប់ឈ្មោះផលិតកាកសំណល់ច្រើនជាងគេបង្អស់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ