ព័ត៌មានអន្ដរជាតិ
លោក ស៊ី ព្រមានប្រើគ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់ការបំបែកខ្លួន តៃវ៉ាន់
ក្នុងសុន្ទរកថាទៅកាន់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក្នុងសន្និសីទប្រារព្ធខួបកំណើត១៣០របស់លោកម៉ៅ សេទុង, ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានព្រមានខ្លាំងៗថា ទីក្រុងប៉េកាំង នឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់ការបំបែកខ្លួនរបស់តៃវ៉ាន់ ហើយការបង្រួបបង្រួមកោះនេះជាមួយដីគោក គឺចៀសមិនរួចឡើយ។

លោក ស៊ី ប្រកាសថា “យើងនឹងប្រើគ្រប់មធ្យោបាយ ដោយមិនបណ្តោយឲ្យនរណាម្នាក់ មកបំបែកតៃវ៉ាន់ ពីចិនបានឡើយ។ ការបង្រួបបង្រួមចិនទាំងមូល គឺជារឿងមិនអាចចៀសផុត ហើយវាជាប្រយោជន៍ជាតិ និងបំណងប្រាថ្នារបស់ប្រជាជនទាំងពីរ”។
ស្របពេលជាមួយគ្នានោះ លោកក៏អំពាវនាវឲ្យភាគីទាំងអស់ត្រូវខិតខំ ដើម្បីលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងជាមួយកោះនេះដោយសន្តិភាព និងការអភិវឌ្ឍរួមគ្នាលើគ្រប់វិស័យបន្ថែមទៀតផងដែរ”។
ទោះបីជាយ៉ាងណាក៏ដោយ លោក ស៊ី មិនលើកឡើងពាក់ព័ន្ធការបោះឆ្នោតរបស់តៃវ៉ាន់ ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងកោះនេះទេ ប៉ុន្តែកាលពីខែមុន លោក ស៊ី បានបញ្ជាក់ច្បាស់ៗទៅប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថា ប្រទេសចិន នឹងមិនអត់ឱនចំពោះចលនាផ្តាច់ខ្លួនណាមួយដោយទីក្រុងតៃប៉ិ ជាដាច់ខាត។

តៃវ៉ាន់គ្រោង រៀបចំការបោះឆ្នោតសភា និងប្រធានាធិបតីនៅថ្ងៃទី ១៣ខែមករា ខណៈលោក Lai Ching-te មកពីគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាច (DPP) ត្រូវបានគេមើលឃើញថា ជាបេក្ខជនឈានមុខ សង្ឃឹមទទួលបានជ័យជម្នះ។ បេក្ខជនម្នាក់នេះ អះអាងខ្លួនជាកម្មករដើម្បីឯករាជ្យភាពរបស់តៃវ៉ាន់ ហើយតែងតែចោទប្រកាន់ទីក្រុងប៉េកាំង ថា គំរាមកំហែងប្រើកម្លាំងបាយ។
សូមបញ្ជាក់ ទីក្រុងប៉េកាំង ចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃទឹកដីអធិបតេយ្យរបស់ចិន ហើយបានព្រមានជាច្រើនលើកច្រើនសាថា ការប៉ុនប៉ងប្រកាសខ្លួនជារដ្ឋឯករាជ្យ គឺស្មើនឹងការប្រកាសសង្គ្រាម។

ស្ថិតនៅចម្ងាយប្រហែល១៨០គីឡូម៉ែត្រពីចិនដីគោក កោះនេះធ្លាប់ត្រូវបានគេស្គាល់ឈ្មោះថា Formosa។ ចិន បានប្រគល់កោះនេះទៅឲ្យជប៉ុននៅឆ្នាំ១៨៩៥ ហើយយកមកវិញបន្ទាប់ពីការចាញ់សង្គ្រាមរបស់ទីក្រុងតូក្យូក្នុងឆ្នាំ១៩៤៥។ នៅពេលក្រុមអ្នកជាតិនិយមចិន ចាញ់សង្រ្គាមស៊ីវិលក្រោមដៃពួកកុម្មុយនិស្តរបស់លោកម៉ៅ ក្នុងឆ្នាំ១៩៤៩ ពួកគេបានជម្លៀសទៅកាន់កោះនេះដោយមានជំនួយពីសហរដ្ឋអាមេរិក និងបានប្រកាសទីក្រុងតៃប៉ិ ជារដ្ឋធានីនៃសាធារណរដ្ឋចិន។
លុះមកដល់ឆ្នាំ១៩៧១ អង្គការសហប្រជាជាតិ បានទទួលស្គាល់រដ្ឋាភិបាលនៅទីក្រុងប៉េកាំងថាជារដ្ឋាភិបាលស្របច្បាប់របស់ចិន ដែលនាំឲ្យប្រទេសជាច្រើន មិនទទួលស្គាល់តៃវ៉ាន់។ មកដល់ឆ្នាំ១៩៧២ សហរដ្ឋអាមេរិក ក៏ទទួលយកជំហររបស់ទីក្រុងប៉េកាំង ដែលថាមានប្រទេសចិនតែមួយគត់ ហើយតៃវ៉ាន់គឺជាផ្នែកនៃប្រទេសចិន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ស៊ី ជីនពីង ប្រាប់លោក បៃដិន ថា ចិន នឹងបង្រួបបង្រួមជាមួយ តៃវ៉ាន់ ឡើងវិញ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ