Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ទិញប្រេង ៣ លានបារ៉ែលដើម្បីបំពេញបន្ថែមក្នុងស្តុកបម្រុង

បានផុស

នៅ

ក្រសួងថាមពលអាមេរិកបានបញ្ចប់កិច្ចសន្យាទិញប្រេងចំនួន ៣ លានបារ៉ែល ដើម្បីយកមកបំពេញក្នុងទុនបម្រុងប្រេងយុទ្ធសាស្ត្រ (SPR) របស់ខ្លួន បន្ទាប់ពីមានការលក់ចេញមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបាននិយាយទៀតថា ខ្លួនបានទិញប្រេងសម្រាប់ចែកចាយទៅកាន់តំបន់ Big Spring រដ្ឋតិចសាស់ ដែលមានតម្លៃជាមធ្យម ៧៧.៣១ ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃលក់ជាមធ្យមកាលពីឆ្នាំ ២០២២ គឺមានរហូតដល់ ៩៥ ដុល្លារក្នុងមួយបារ៉ែល ។

កាលពីឆ្នាំមុន អាមេរិកបានលក់ប្រេងអស់ជាង ១៨០ លានបារ៉ែល ដើម្បីជួយ​ទប់លំនឹងតម្លៃប្រេង ​បន្ទាប់ពីរុស្ស៊ីបើកប្រតិបត្តិការយោធាពេញទំហឹងទៅលើអ៊ុយក្រែន ។

រហូតមកដល់ពេលនេះ អាមេរិកបានទិញប្រេងប្រហែល ១៤ លានបារ៉ែល​មកវិញ​ ​ខណៈនៅខែកុម្ភៈ ប្រេង​ចំនួន ៤ លានបារ៉ែល​ត្រូវបានក្រុមហ៊ុនសងមកឲ្យក្រសួងថាមពលអាមេរិក បន្ទាប់ពីបានខ្ចីយកទៅប្រើប្រាស់បណ្ដោះអាសន្ន ។

ចំពោះប្រតិបត្តិការចុងក្រោយបំផុត ក្រុមហ៊ុន Sunoco Partners Marketing & Terminals LP បានលក់ ១.២ លានបារ៉ែលទៅទុនបម្រុងយុទ្ធសាស្ត្រ ខណៈដែលក្រុមហ៊ុន Macquarie Commodities Trading US LLC និងក្រុមហ៊ុន Phillips 66 បានលក់ប្រហែល ៩០ ម៉ឺនបារ៉ែល ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣៨ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៥៣ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម