ព័ត៌មានអន្ដរជាតិ
មេដឹកនាំក្រុមហាម៉ាសមិនព្រមលើកទង់ ស សុំចុះចាញ់ អ៊ីស្រាអែល ដាច់ខាត
នៅក្នុងសុន្ទរកថាសាធារណៈជាលើកដំបូង ចាប់តាំងពីព្រឹត្តិការណ៍សម្លាប់រង្គាលកាលពីថ្ងៃទី៧ ខែតុលាមក មេដឹកនាំក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនៅតំបន់ហ្គាហ្សាលោក Yahya Sinwar បានអះអាងថា លោកនៅតែមិនខ្លាចញញើតចំពោះការវាយប្រហារណាមួយឡើយ ហើយថែមទាំងប្ដេជ្ញាមិនព្រមលើកទង់ ស និងទម្លាក់អាវុធសុំចុះចាញ់អ៊ីស្រាអែលនោះទេ ។
លោក Sinwar បានលើកឡើងថា ក្រុមប្រដាប់អាវុធរបស់យើងកំពុងដើរលើផ្លូវកម្ទេចកងកម្លាំងការពារអ៊ីស្រាអែល (IDF) ហើយក្រុមហាម៉ាសមិនព្រមចុះចាញ់ ក៏ដូចជាចុះចូលជាមួយកងកម្លាំងមួយនេះឡើយ ដោយសារតែយើងក៏បានសម្លាប់ទាហានទាំងនោះរាប់ពាន់នាក់ផងដែរ ។
ស្របពេលជាមួយគ្នានេះ លោក Sinwar ក៏បានបដិសេធចំពោះការអះអាងរបស់អ៊ីស្រាអែលដែលថា កងពលតូច Al-Qassam របស់ក្រុមប្រដាប់អាវុធហាម៉ាសរហូតទៅដល់ ៥,០០០ នាក់បានស្លាប់បាត់បង់ជីវិតក្រោមកណ្ដាប់ដៃរបសកងកម្លាំងអ៊ីស្រាអែល ខណៈមានតែភាគីខាងអីស្រាអែលទៅវិញទេ ដែលមានចំនួនអ្នកស្លាប់ច្រើនបែបនេះ ។
យោងតាមសេចក្ដីថ្លែងការណ៍របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា រហូតមកដល់ពេលនេះ ទាហានអ៊ីស្រាអែលជិត ៥០០ នាក់ហើយបានស្លាប់បាត់បង់ជីវិត ដោយក្នុងនោះ ១៥៦ នាក់បានស្លាប់ អំឡុងប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សា ខណៈជាង ៣០០ នាក់ផ្សេងទៀតដែលជាសមាជិកកងកម្លាំងសន្តិសុខ បានត្រូវគ្រាប់ស្លាប់នៅក្នុងការវាយប្រហារលើកដំបូងរបស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ។
ទន្ទឹមនោះ ទាហានអ៊ីស្រាអែលប្រហែល ៣,៥០០ នាក់បានរងរបួសធ្ងន់ ឬពិការ ខណៈក្រុមហាម៉ាសក៏បានដុតកម្ទេចរថយន្តយោធាអ៊ីស្រាអែល ៧៥០ គ្រឿង និងគ្រឿងសឹកផ្សេងៗទៀតផងដែរ ចាប់តាំងពីការចេញបញ្ជារបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ឲ្យបើកប្រតិបត្តិការយោធាលើតំបន់ហ្គាហ្សាមក ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត ២១,០០០ នាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី និងជាង ៥៤,០០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Times of Israel
ចុចអាន ៖ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកសម្លាប់ឧត្តមសេនីយ៍កំពូលមួយរូបរបស់ អ៊ីរ៉ង់ ប្រចាំនៅ ស៊ីរី
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់