ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បាញ់មីស៊ីលកម្ទេចនាវាចម្បាំង រុស្ស៊ី ក្រោយសង្ស័យដឹកយន្តហោះដ្រូន និងគ្រឿងផ្ទុះមកពី អ៊ីរ៉ង់
កងទ័ពអាកាសអ៊ុយក្រែនបានបាញ់មីស៊ីលកម្ទេចនាវាចម្បាំងខ្នាតធំមួយគ្រឿងរបស់រុស្ស៊ីដែលកំពុងចូលចតនៅក្នុងកំពង់ផែ Feodosia នៃតំបន់គ្រីមៀ ខណៈក្នុងហេតុការណ៍នោះដែរបានសម្លាប់មនុស្សម្នាក់ និង ៤ នាក់ផ្សេងទៀតរងរបួស ស្របពេលដែលសម្ព័ន្ធមិត្តលោកខាងលិចចាត់ទុកការវាយប្រហារនេះថាជាឧបសគ្គដ៏ធំមួយសម្រាប់កងទ័ពជើងទឹករុស្ស៊ី ។

ការបាញ់កម្ទេចនាវាចម្បាំងខ្នាតធំរបស់រុស្ស៊ីឈ្មោះ Novocherkassk ពីសំណាក់កងទ័ពអាកាសអ៊ុយក្រែនកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី Volodymyr Zelensky បាននិយាយបែបលេងសើចនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា នាវានេះបានចូលរួមសកម្មភាពជាមួយ “កងនាវាសមុទ្រខ្មៅក្រោមទឹករបស់រុស្ស៊ី” ។
បន្ទាប់ពីហេតុការណ៍នេះហើយ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu ក៏បានជូនដំណឹងទៅដល់លោកប្រធានាធិបតី Vladimir Putin រួចហើយអំពីការខូចខាតនាវាខ្នាតធំមួយនេះ ខណៈរឿងរ៉ាវនេះក៏កំពុងធ្វើឲ្យលោក Putin ក្ដៅស្លឹកត្រចៀកផងដែរ ។

នាវា Novocherkassk គឺជានាវាខ្នាតធំមួយគ្រឿងដែលអាចប្រើប្រាស់សម្រាប់ដឹកជញ្ជូនទាហាន ក៏ដូចជារថក្រោះ និងរថពាសដែក ខណៈការវាយប្រហារនៅតំបន់គ្រីមៀនេះទៀតសោតក៏កើតមានឡើងផងដែរ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងកៀវបានដាក់ការសង្ស័យថា នាវានេះកំពុងដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើក និងគ្រឿងផ្ទុះដែលផលិតដោយអ៊ីរ៉ង់ ដើម្បីផ្ដល់ឲ្យរុស្ស៊ីយកទៅប្រើប្រាស់លើសមរភូមិប្រយុទ្ធជាមួយអ៊ុយក្រែន ។
គួរបញ្ជាក់ថា រុស្ស៊ីបានដាក់បញ្ចូលតំបន់គ្រីមៀពីអ៊ុយក្រែនកាលពីឆ្នាំ ២០១៤ ខណៈរដ្ឋាភិបាលទីក្រុងកៀវចាត់ទុកចំណាត់ការនេះជាសកម្មភាពខុសច្បាប់ ហើយមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិឡើយ ហើយចាប់តាំងពីពេលនោះមកក៏មានបាតុកម្មជាហូរហែ រហូតដល់ផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ខួប ២២ ខែ ៖ រុស្ស៊ី បើកការវាយប្រហារតាមអាកាសជាង ៣០ ដងនៅភាគខាងកើត អ៊ុយក្រែន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២០ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក