ព័ត៌មានអន្ដរជាតិ
គុណភាពខ្យល់នៅទីក្រុងហាណូយធ្លាក់ដល់កម្រិតគ្រោះថ្នាក់
យោងតាមប្រព័ន្ធត្រួតពិនិត្យខ្យល់របស់ទីក្រុងហាណូយបានឲ្យដឹងថា បច្ចុប្បន្នគុណភាពខ្យល់ (AQI) នៅក្នុងទីក្រុងកំពុងគ្របដណ្ដប់ដោយស្ថានភាពអាសន្នពណ៌ក្រហម និងស្ថិតក្នុងកម្រិតអាក្រក់បំផុតដែលត្រូវបានចាត់ថ្នាក់ជាទីក្រុងមានការបំពុលខ្យល់ខ្ពស់បំផុតលំដាប់ទី ៤ លើពិភពលោក ។

ស្ថានីយ៍ត្រួតពិនិត្យគុណភាពខ្យល់ទាំង ៣៥ របស់មន្ទីរធនធានធម្មជាតិ និងបរិស្ថានទីក្រុងហាណូយសុទ្ធតែបង្ហាញកម្រិតគុណភាពខ្យល់ពី ១០០ ទៅ ៣០០ ដែលជាកម្រិតទាបបំផុត ។ ដោយនៅក្នុងនោះ មានស្ថានីយ៍មួយចំនួនវាស់បានកម្រិតអាក្រក់ខ្លាំងបំផុតរហូតដល់កម្រិត ៣០០ ។
ជាមួយនឹងកម្រិតខ្យល់ពុលនេះដែរ ជំរុញភ្នាក់ងារបរិស្ថានចេញការព្រមានទៅដល់ប្រជាពលរដ្ឋឲ្យកាត់បន្ថយសកម្មភាពនៅខាងក្រៅផងដែរ ។

ទន្ទឹមនឹងនោះ ប្រព័ន្ធសំយោគគុណភាពខ្យល់ IQAir AirVisual នៅប្រទេស្វីស ក៏បានចាត់ចំណាត់ថ្នាក់ទីក្រុងហាណូយជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតទី ៣ លើពិភពលោកផងដែរ ។
តាមរយៈរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បង្ហាញថា មានជាង ៤០ ភាករយនៃចំនួនប្រជាជនទីក្រុង ត្រូវបានប៉ះពាល់នឹងកំហាប់ខ្យល់ពុល PM 2.5 ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ