Connect with us

ព័ត៌មានអន្ដរជាតិ

ភោជនីយដ្ឋាននៅជប៉ុន បម្រើស៊ូស៊ី​តូច​បំផុត​ក្នុង​លោក​ ប្រើ​អង្ករ​មួយ​គ្រាប់ប៉ុណ្ណោះ

បានផុស

នៅ

ភោជនីយដ្ឋានជប៉ុន Sushiya no Nohachi បម្រើអាហារស៊ូស៊ីតូចបំផុតរបស់ពិភពលោក ប្រើ​អង្ករតែ​មួយ​គ្រាប់ប៉ុណ្ណោះ ប៉ុន្តែវាបានក្លាយជាមុខម្ហូបដ៏ល្បីដែលជនបរទេសចង់ចូលសាកល្បងឲ្យបានម្ដង។

កាលពីថ្ងៃទី ២៦ ខែធ្នូ គេហទំព័រ Audicity Central បានរាយការណ៍អំពីភោជនីយដ្ឋានមួយក្នុងប្រទេសជប៉ុនដែលមានឈ្មោះថា Sushiya no Nohachi ជាភោជនីយដ្ឋានស៊ូស៊ីដ៏ល្បីល្បាញនៅតំបន់ Asakusa នៃទីក្រុងតូក្យូ ដែលមានលក្ខណៈពិសេសក្នុងការបម្រើអាហារស៊ូស៊ីតូចជាងគេបំផុតក្នុងពិភពលោក ត្រឹមអង្ករមួយគ្រាប់។

ថ្វីបើទំហំរបស់វាមិនសមនឹងតម្លៃក៏ដោយ ប៉ុន្តែស៊ូស៊ីខ្នាតតូចពិតជាត្រូវការពេលយូរបន្តិចដើម្បីធ្វើជាងទំហំធម្មតា ដោយសារតែវាទាមទារភាពច្បាស់លាស់ និងភាពល្អិតល្អន់ច្រើនដើម្បីដាក់គ្រឿងផ្សំតូចៗបញ្ចូលគ្នា។ នោះជាផ្នែកនៃហេតុផលដែល Sushiya no Nohachi រៀបចំចានស៊ូស៊ីតូចៗសម្រាប់ភ្ញៀវពីរបីដងក្នុងមួយសប្តាហ៍ និងមិនលើសពី៥ក្នុងមួយថ្ងៃប៉ុន្តែក៏មានករណីលើកលែងសម្រាប់ភ្ញៀវបរទេសដែលធ្វើដំណើរទៅភោជនីយដ្ឋានដើម្បីទទួលយកបទពិសោធន៍ស៊ូស៊ីតូចបំផុត។

លោក Hironori Ikeno មេចុងភៅនៅ Sushiya no Nohachi និយាយថា គាត់ទទួលបានគំនិតនេះក្នុងឆ្នាំ ២០២២ បន្ទាប់ពីអតិថិជនម្នាក់បានសួរគាត់ថា តើ​ស៊ូស៊ី​ទំហំ​តូច​បំផុត​ណា​ដែល​គាត់​អាច​ធ្វើ? ដែលគាត់បានឆ្លើយថា: “តូចដូចអង្ករមួយគ្រាប់” ហើយនេះបានធ្វើឲ្យហាងនេះល្បីល្បាញ។

លោក Hironori Ikeno បានប្រាប់ Play Tokyo ថា “ខ្ញុំមានអតិថិជនម្នាក់មកពីប្រទេសស៊ុយអែតមកមើល sushi ដ៏តូចរបស់ខ្ញុំ ហើយពេលដែលនាងបានឃើញវា នាងក៏រំភើបនិងទទួលទានដោយក្តីរីករាយ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ​ មិនមែនមនុស្សគ្រប់គ្នាអាចបញ្ជាទិញស៊ូស៊ីដ៏តូចនៅ Sushiya no Nohachi បានគ្រប់ៗគ្នាទេ។ វាត្រូវបានផ្តល់ជូនតាមការស្នើសុំឬកម្មង់ទុកមុន ខណៈ sushi ទំហំធម្មតាមានតម្លៃប្រហែល ៥០ ដុល្លារ។ ដោយសារតែវាមានរសជាតិឆ្ងាញ់ពិសា នោះគឺជាហេតុផលដែល Sushiya no Nohachi មានភាពល្បីល្បាញខ្លាំងមកទល់សព្វថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖odditycentral

ចុចអាន៖តារា TikTok ចិន ថតឈុតអបអរបុណ្យណូអែល បែរលេចបុរសអាក្រាតកាយក្នុងកញ្ចក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម