ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស ថា ២៤ម៉ោងចុងក្រោយ អ៊ីស្រាអែល សម្លាប់មនុស្សនៅហ្គាហ្សា ២៤១នាក់
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សានិយាយថា ត្រឹម២៤ម៉ោងចុងក្រោយ មនុស្សចំនួន២៤១នាក់ ត្រូវសម្លាប់តាមទីតាំងជាច្រើន ខណៈប្រតិបត្តិការយោធារបស់អ៊ីស្រាអែលក្នុងទឹកដីនេះ នៅតែបន្តដោយឥតមានសញ្ញាថមថយសោះ។

ទន្ទឹមនោះ អ៊ីស្រាអែលនិយាយថា ខ្លួនបានវាយលុកទីតាំងជាង១០០កាលពីថ្ងៃអង្គារ ចំពេលមានរបាយការណ៍អំពីប្រតិបត្តិការជើងគោក នៅកណ្តាលតំបន់ហ្គាហ្សា។
ចំណែកនៅតំបន់ West Bank, មានជនជាតិប៉ាឡេស្ទីន៦នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលនៅពេលយប់ ក្នុងជំរំជនភៀសខ្លួន Nur Shams នៃទីក្រុង Tulkarem។

លើសពីនេះ ក្រសួងសុខាភិបាលរបស់ហ្គាហ្សាក៏បញ្ជាក់ដែរថា មនុស្សចំនួន៣៨២នាក់ រងរបួសក្នុងរយៈពេល២៤ម៉ោងដូចគ្នា។
យោងតាមក្រសួង ក្នុងការប្រយុទ្ធគ្នារយៈពេលជាង១១សប្តាហ៍, មានជនជាតិប៉ាឡេស្ទីន២០៩១៥នាក់ ត្រូវបានសម្លាប់ ភាគច្រើនជាកុមារ និងស្ត្រី។

សូមបញ្ជាក់ជាថ្មី សង្រ្គាមបានចាប់ផ្តើមនៅថ្ងៃទី៧ខែតុលា បន្ទាប់ពីក្រុមហាម៉ាស បើកការវាយប្រហារទៅលើសហគមន៍នានាក្នុងប្រទេសអ៊ីស្រាអែល។ មនុស្សប្រហែល១២០០នាក់ ដែលភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់នៅពេលនោះ។
មិនត្រឹមប៉ុណ្ណឹង ក្រុមហាម៉ាស ថែមទាំងចាប់មនុស្សប្រហែល២៤០នាក់ទៅ ហ្គាហ្សា ធ្វើជាចំណាប់ខ្មាំងផងដែរ ប៉ុន្តែក្រោយមក ពួកគេមួយចំនួនត្រូវបានដោះលែងវិញ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ មេដឹកនាំក្រុមហាម៉ាសមិនព្រមលើកទង់ ស សុំចុះចាញ់ អ៊ីស្រាអែល ដាច់ខាត

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់