ព័ត៌មានអន្ដរជាតិ
អាមេរិក ខំបេះពីមាត់ពី.ក យកជំនួយយោធា ២៥០លានដុល្លារទៀត ផ្តល់ឲ្យអ៊ុយក្រែន
ទោះការអនុម័តជំនួយពីសភានៅជាប់គាំងក៏ដោយ ប៉ុន្តែកាលពីថ្ងៃពុធទី២៧ខែធ្នូ សហរដ្ឋអាមេរិក ខំបេះពីមាត់ពីក ផ្តល់កញ្ចប់ជំនួយយោធាថ្មីមួយទៀតដល់អ៊ុយក្រែន ដោយមានតម្លៃប្រហែល ២៥០ លានដុល្លារ។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/image-1603-1024x576.png)
សព្វាវុធទាំងនេះគឺយកចេញពីស្តុកមន្ទីរបញ្ចកោណដែលនៅសេសសល់ ហើយបើតាមការបញ្ជាក់ពីមន្ត្រីអាមេរិក, កញ្ចប់ជំនួយចុងក្រោយនេះរួមមាន ខែលការពារដែនអាកាស កាំភ្លើងធំ គ្រាប់កាំភ្លើងធុនតូច និងអាវុធប្រឆាំងរថក្រោះ។
ការអនុម័តជំនួយថ្មីនេះកើតឡើង បន្ទាប់ពីអ៊ុយក្រែន បង្ហាញក្តីកង្វល់ថា ខ្លួនកំពុងធ្លាក់ចូលក្នុងហានិភ័យនៃវិបត្តិហិរញ្ញវត្ថុនិងការប្រយុទ្ធក្នុងសង្គ្រាម បើប្រទេសលោកខាងលិច នៅតែបង្អង់មិនផ្តល់ជំនួយឲ្យខ្លួនលឿនតាមតម្រូវការ។
សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយធំបំផុតរបស់ទីក្រុងកៀវ ប៉ុន្តែកិច្ចព្រមព្រៀងស្តីពីសព្វាវុធបន្ថែមទៀតផ្តល់ទៅឲ្យអ៊ុយក្រែន ត្រូវបានក្រុមអ្នកសាធារណរដ្ឋរារាំង ដោយផ្លែផ្កាឲ្យអ្នកប្រជាធិបតេយ្យថា អាមេរិក គួរតែទុកលុយយកទៅពង្រឹងសន្តិសុខនៅតាមព្រំដែនម៉ិកស៊ិកវិញទៅ ជាជាងយកលុយទៅបោះចោលនៅអ៊ុយក្រែន។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/image-1604.png)
វិធានការចំណាយបន្ទាន់ ដែលនឹងផ្តល់ប្រាក់ ៥០ ពាន់លានដុល្លារឲ្យអ៊ុយក្រែន និង ១៤ ពាន់លានដុល្លារឲ្យអ៊ីស្រាអែល ត្រូវបរាជ័យនៅក្នុងព្រឹទ្ធសភាកាលពីដើមខែនេះ ដោយអ្នកមកពីគណបក្សសាធារណរដ្ឋ សុទ្ធតែបានបោះឆ្នោតប្រឆាំង ហើយដំណើរទស្សនកិច្ចជាបន្តបន្ទាប់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ទៅសហរដ្ឋអាមេរិក ក៏មិនអាចបញ្ចុះបញ្ចូលសមាជិកសភា ឲ្យទន់ចិត្តបានដែរ។
ពាក់ព័ន្ធការផ្តល់ជំនួយនេះ រដ្ឋមន្ត្រីការបរទេស Anthony Blinken បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា វាជារឿងចាំបាច់បំផុតដែលសភា ត្រូវធ្វើសកម្មភាពឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីផ្តល់ជាប្រយោជន៍ដល់សន្តិសុខជាតិរបស់យើង តាមរយៈការជួយអ៊ុយក្រែនការពារខ្លួន និងធានាអនាគតរបស់ប្រទេសនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/12/image-1605.png)
លោកបន្ថែមថា “ជំនួយរបស់យើងមានសារៈសំខាន់ចំពោះការគាំទ្រដៃគូអ៊ុយក្រែន នៅពេលពួកគេការពារប្រទេស និងសេរីភាពរបស់ពួកគេ ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី”។
សូមបញ្ជាក់ថា បូករួមទាំងជំនួយថ្មីខាងលើ គិតត្រឹមពេលនេះសហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់៤៣ពាន់លានដុល្លារដល់ទីក្រុងកៀវ ចាប់តាំងពីរុស្ស៊ីបើកការវាយលុកអ៊ុយក្រែន នៅខែកុម្ភៈឆ្នាំ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?