Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីតួកគី ប្រដូចនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ទៅនឹង Adolf Hitler

បានផុស

នៅ

សង្គ្រាមពាក្យសម្តីរវាងប្រធានាធិបតីតួកគីនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានឡើងកម្តៅកាន់តែខ្លាំង បន្ទាប់ពីលោក Tayyip Erdogan ប្រដូចលោក Benjamin Netanyahu ទៅនឹង Adolf Hitler។

ប្រធានាធិបតីតួកគីលោក Tayyip Erdogan (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនត្រឹមប៉ុណ្ណឹង លោក Erdogan ក៏​បានប្រដូច​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្គាហ្សា​ ទៅ​នឹងទង្វើរបស់ពួក​ណាស៊ី ដែល​ប្រព្រឹត្ត​ដាក់​ប្រជាជន​ជ្វីហ្វ ផងដែរ។

លោកនិយាយថា ប្រទេសលោកខាងលិចដែលគាំទ្រអ៊ីស្រាអែល កំពុងធុញទ្រាន់ចំពោះឧក្រិដ្ឋកម្មសង្គ្រាម។ តួកគី ស្វាគមន៍អ្នករៀនសូត្រនិងអ្នកវិទ្យាសាស្ត្រ ដែលប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ ដោយសារតែទស្សនៈរបស់ពួកគេលើជម្លោះនេះ។

លោក Erdogan និយាយថា “អ៊ីស្រាអែល ធ្លាប់និយាយអាក្រក់ពី Hitler។ តើ​អ្នក​មានអ្វី​ខុស​ពី​ Hitler ទៅ? គេធ្វើឲ្យយើងនឹកដល់ Hitler។ តើទង្វើរបស់លោក Netanyahu ខុសពី Hitler ប៉ុន្មានទៅ”។

Adolf Hitler (រូបថត៖ Getty)

ទោះបីជាយ៉ាងណាក៏ដោយ លោក Erdogan អះអាងថា “លោក Netanyahu ​មាន​ជាង Hitler, គាត់​ទទួល​បាន​ការ​គាំទ្រ​ពី​បស្ចិម​ប្រទេស។ មានការគាំទ្រគ្រប់យ៉ាងពីសហរដ្ឋអាមេរិក ហើយតើពួកគេបានធ្វើអ្វីជាមួយការគាំទ្រទាំងអស់នេះ? ពួកគេបានសម្លាប់ប្រជាជនហ្គាហ្សា ជាង ២០០០០នាក់។

មិនទុកយូរ លោក Netanyahu បាន​ឆ្លើយ​តបវិញភ្លាមៗ​​ដោយផ្លែផ្កាឲ្យថា “ប្រធានាធិបតី​តួកគី ​គួរតែ​ជា​មនុស្ស​ចុងក្រោយ​ដែល​បង្រៀន​អ៊ីស្រាអែល។ លោក Erdogan បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិឃើដ ហើយជាប់កំណត់ត្រាពិភពលោកសម្រាប់ការចាប់អ្នកកាសែតដែលប្រឆាំងនឹងការគ្រប់គ្រងរបស់គាត់។ គាត់គឺជាមនុស្សចុងក្រោយដែលមកផ្សព្វផ្សាយសីលធម៌ដល់ពួកយើង”។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖ Flash90)

ទោះបីជារិះគន់អ៊ីស្រាអែលក្តី ក៏តួកគីនៅតែរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយរដ្ឋនេះជានិច្ច ដោយបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ភាគីប្រឆាំង និងប្រទេសអ៊ីរ៉ង់។ ប៉ុន្តែទីក្រុងអង់ការ៉ានិយាយថា ពាណិជ្ជកម្មជាមួយអ៊ីស្រាអែល បានដាំក្បាលចុះ ចាប់តាំងពីថ្ងៃទី៧ខែតុលា នៅពេលក្រុមហាម៉ាសបើកការវាយប្រហារឆ្លងដែន សម្លាប់មនុស្ស១២០០នាក់ ជាហេតុបង្ខំឲ្យអ៊ីស្រាអែល ចាប់ផ្តើមសង្រ្គាមលើចលនាប៉ាឡេស្ទីននេះតែម្តង។

ហើយមិន​ដូច​សម្ព័ន្ធមិត្ត​លោកខាងលិច​របស់ខ្លួន និង​ប្រទេស​អារ៉ាប់​មួយ​ចំនួនឡើយ សមាជិក​ណា​តូតួ​ក​គី ​មិន​ចាត់ទុក​ក្រុម​ហាម៉ាស​ជា​អង្គការ​ភេរវកម្ម​នោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ តួកគី៖ ថ្ងៃណាមួយ ICC នឹងចោទប្រកាន់លោក Netanyahu ពីបទឧក្រិដ្ឋកម្មសង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦០ នាទីutes មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៣ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍១៥ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៥ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១២ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៦ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម