ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានជប៉ុន ជុំវិញការបញ្ជូនមីស៊ីល Patriot ទៅ សហរដ្ឋអាមេរិក
ប្រទេសរុស្ស៊ីបានចេញមុខថ្កោលទោស ការសម្រេចចិត្តរបស់ជប៉ុន ចំពោះការបញ្ជូនមីស៊ីលប្រឆាំងយន្តហោះ Patriot PAC-3 ទៅកាន់សហរដ្ឋអាមេរិក ដោយព្រមានថា ទង្វើនេះនឹងជះផលអវិជ្ជមានដល់ទំនាក់ទំនងរវាងទីក្រុងមូស្គូនិងតូក្យូ ជាពិសេសប្រសិនបើមីស៊ីលប្រភេទនេះ ធ្លាយទៅដល់អ៊ុយក្រែន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូកាលពីថ្ងៃពុធទី២៧ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova និយាយថា ចំណាត់ការរបស់ជប៉ុន អាចក្លាយជាការបំផ្លាញស្ថិរភាពក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ។
លោកស្រីបោះពាក្យថា “រដ្ឋបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida កំពុងបង្ហាញឲ្យឃើញច្បាស់នូវការដើរបញ្ច្រាស់ទិសពីបទប្បញ្ញត្តិសន្តិភាពនិយមនៃរដ្ឋធម្មនុញ្ញក្រោយសង្គ្រាមរបស់ប្រទេសនេះ។ គួបផ្សំនឹងការពន្លឿនធ្វើទំនើបកម្មយោធាជប៉ុន សកម្មភាពនេះនឹងជះផលអវិជ្ជមានយ៉ាងជាក់ស្តែង ដល់សន្តិសុខពិភពលោក និងក្នុងតំបន់”។

លើសពីនេះ លោកស្រីព្រមានចំៗថា “ប្រសិនបើមីស៊ីល PAC-3 របស់ជប៉ុន ពិតជាបញ្ជូនបន្តទៅប្រទេសអ៊ុយក្រែនមែន នោះ ច្បាស់ណាស់ ទំនាក់ទំនងរវាងរុស្ស៊ីនិងជប៉ុន នឹងត្រូវដាំក្បាលចុះដល់បាតជាក់ជាមិនខាន។ ហើយប្រសិនបើមីស៊ីលរបស់ជប៉ុន ធ្លាក់ទៅដល់ដៃរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនមែន សកម្មភាពបែបនេះនឹងត្រូវបានចាត់ទុកថាជាអរិភាពចំពោះប្រទេសរុស្ស៊ី ហើយនឹងបង្ហាញពីផលវិបាកធ្ងន់ធ្ងរបំផុតសម្រាប់ប្រទេសជប៉ុន”។
សូមបញ្ជាក់ កាលពីសប្តាហ៍មុន ជប៉ុនបានយល់ព្រមផ្គត់ផ្គង់មីស៊ីល PAC-3 ដែលខ្លួនផលិតក្រោមអាជ្ញាប័ណ្ណរបស់សហរដ្ឋអាមេរិក ទៅឲ្យទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការបញ្ចប់បម្រាមនាំចេញគ្រឿងសឹកយោធាដែលអនុវត្តក្រោមរដ្ឋធម្មនុញ្ញសន្តិភាពកាលពីឆ្នាំ១៩៤៧។

ឥឡូវ ទីក្រុងតូក្យូ មានសិទ្ធនាំចេញអាវុធយុទ្ធភណ្ឌដែលផលិតនៅក្នុងប្រទេសជប៉ុន ក្រោមអាជ្ញាប័ណ្ណបរទេស ទៅបណ្តាប្រទេសដែលមានអាជ្ញាប័ណ្ណ បានវិញហើយ។
ការពិនិត្យឡើងវិញលើគោលនយោបាយនាំចេញអាវុធរបស់ទីក្រុងតូក្យូ កើតឡើងចំពេល ជប៉ុនចាប់ផ្តើមពង្រឹងវិស័យយោធាឡើងវិញកាលពីឆ្នាំមុន ក្រោមការគ្រប់គ្រងដោយលោក Kishida។ ផែនការពង្រឹងរយៈពេលប្រាំឆ្នាំ អាចធ្វើឲ្យជប៉ុន ក្លាយជាប្រទេសចំណាយលើវិស័យការពារជាតិធំជាងគេលំដាប់ទី៣លើពិភពលោក នៅពីក្រោយតែសហរដ្ឋអាមេរិក និងចិនប៉ុណ្ណោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក ចាប់ផ្ដើមបង្ហាត់ទ័ព អ៊ុយក្រែន ឲ្យចេះបាញ់ប្រព័ន្ធការពារមីស៊ីល Patriot

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង