ព័ត៌មានអន្ដរជាតិ
មេទ័ពមីយ៉ាន់ម៉ា ថ្លែងជាសាធារណៈលើកដំបូងទាក់ទងនឹងបាតុកម្ម
ប្រមុខរដ្ឋាភិបាលយោធាថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា បានព្រមានដល់មន្រ្តីរដ្ឋការឲ្យវិលត្រឡប់ទៅធ្វើការវិញ ហើយបានជំរុញឲ្យប្រជាជនបញ្ឈប់ការប្រមូលផ្តុំគ្នាធំៗដើម្បីចៀសវាងការរីករាលដាលនៃវីរុសកូរ៉ូណា ខណៈការតវ៉ាថ្ងៃទី៦ប្រឆាំងនឹងការគ្រប់គ្រងរបស់កងទ័ពបានរាលដាលពាសពេញប្រទេស។

ឧត្ដមសេនីយ៍ Min Aung Hlaing បានថ្លែងជាសាធារណៈលើកដំបូងទាក់ទងនឹងបាតុកម្មកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយស្តីបន្ទោសទៅលើក្រុមមនុស្សគ្មានការអៀនខ្មាស់ ដែលឈប់ធ្វើការងារនៅក្នុងចលនាមិនគោរពច្បាប់ស៊ីវិល។ គ្រូពេទ្យ គ្រូបង្រៀន កម្មករផ្លូវដែកនិងបុគ្គលិករដ្ឋាភិបាលជាច្រើនទៀតបានចូលរួមក្នុងបាតុកម្ម។
លោកនិយាយថា “អ្នកដែលនៅឆ្ងាយពីភារកិច្ចរបស់ពួកគេ ត្រូវបានស្នើសុំឲ្យត្រឡប់ទៅបំពេញភារកិច្ចរបស់ពួកគេជាបន្ទាន់ ដើម្បីផលប្រយោជន៍ប្រទេសនិងប្រជាជន”។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយសេវាកម្មព័ត៌មានរបស់កងទ័ព លោកក៏បានជំរុញប្រជាជនឲ្យចៀសវាងការប្រមូលផ្ដុំគ្នាផងដែរ ដោយលោកបាននិយាយថា ការប្រមូលផ្តុំគ្នានឹងជំរុញឲ្យមានការរីករាលដាលនៃវីរុសកូរ៉ូណា។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍។

កម្មកររាប់រយនាក់បានប្រមូលផ្តុំនៅតាមដងផ្លូវក្នុងរដ្ឋធានីណៃពិដោ ដោយស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាលយោធានិងកាន់ស្លាកគាំទ្រលោកស្រីអ៊ុងសានស៊ូជី។
មនុស្សរាប់ពាន់នាក់ក៏បានធ្វើបាតុកម្មនៅទីក្រុងយ៉ាំងហ្គោនដែលជាទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ាផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងបើកសម័យប្រជុំពិសេសស្តីពីស្ថានភាព មីយ៉ាន់ម៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល