ព័ត៌មានអន្ដរជាតិ
បុរសថៃម្នាក់ដុតផ្ទះខ្លួនឯងឆេះខ្ទេចខ្ទី ហើយអះអាងមុខប៉ូលិសថា ជា Mark Zuckerberg
បុរសជនជាតិថៃម្នាក់ដុតបំផ្លាញផ្ទះឆេះខ្ទេចខ្ទី ហើយបដិសេធមិនទទួលយកឈ្មោះខ្លួនឯងដោយនិយាយអះអាងថា គាត់ជា Mark Zuckerberg ខណៈគេរកឃើញថា គាត់ធ្លាប់មានប្រវត្តិជំងឺផ្លូវចិត្ត និងប្រើប្រាស់គ្រឿងញៀន។
នៅវេលាម៉ោងប្រមាណ៩ និង៣០នាទីយប់ នាថ្ងៃទី២៧ ខែធ្នូ មន្ត្រីជំនាញប្រទេសថៃបានទទួលដំណឹងថា មានអគ្គិភ័យឆាបឆេះស្ថិតក្នុងភូមិលេខ១ ឃុំមឿងមូ ស្រុកមឿងស៊ីងបុរី បន្ទាប់មកមន្ត្រីជំនាញបានសម្របសម្រួលជាមួយមន្ត្រីពន្លត់អគ្គិភ័យ និងក្រុមសង្គ្រោះដោយបានចុះទៅពិនិត្យកន្លែងកើតហេតុ។

ក្រោយពេលដែលករុអ្នកជំនាញបានៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញផ្ទះស៊ីម៉ងត៍មួយជាន់កំពុងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ មន្ត្រីចល័តបានប្រញាប់ទៅបាញ់ទឹកពន្លត់ដោយប្រើពេលប្រហែល៣០នាទី ទើបអាចគ្រប់គ្រងភ្លើងទាំងស្រុង ។
ទោះយ៉ាងណាក៏ដោយ ផ្ទះទាំងមូលត្រូវខូចខាតគ្មានសល់ ចំណែកទ្រព្យសម្បត្តិនៅក្នុងផ្ទះរួមមានទូទឹកកក, ម៉ាស៊ីនបោកគក់ ម៉ូតូ២គ្រឿង និងសំលៀកបំពាក់រងការខូចខាតទាំងអស់។
បន្ទាប់ពីប៉ូលិសសាកសួរម្ចាស់ផ្ទះក៏បានរកឃើញថា បុរសជាឪពុកមានកូនប្រុសពីរនាក់ស្នាក់នៅខាងក្រោម ចំណែកគាត់ស្នាក់នៅផ្ទះខាងលើ។ មុនពេលកើតហេតុ គាត់បានអង្គុយជជែកលេងជាមួយមិត្តភ័ក្តិនៅផ្ទះអ្នកជិតខាងដែលនៅកៀកផ្ទះ ហើយនៅក្នុងមានកូនប្រុសតែម្នាក់ឯងប៉ុណ្ណោះ។ មួយសន្ទុះក្រោយកមក អ្នកជិតខាងបានស្រែកថាមានភ្លើងឆេះ។ គាត់មានអារម្មណ៍ភ័យខ្លាចនិងរន្ធត់ ហើយប្រញាប់ដើរតាមរកកូនមិនដឹងថារត់ចេញពីផ្ទះឬយ៉ាងណា។
យ៉ាងណាក៏ដោយ ក្នុងពេលដែលមន្ត្រីជំនាញកំពុងជួយគ្រប់គ្រងអគ្គិភ័យនោះ។ អ្នកភូមិម្នាក់បានរាយការណ៍ថា គាត់បានប្រទះឃើញលោក Art (ជាកូនប្រុសជនរងគ្រោះ) អង្គុយតែម្នាក់ឯងនៅមាត់ផ្លូវ ចម្ងាយប្រហែល១០០ម៉ែត្រពីកន្លែងកើតហេតុ។ ពេលនោះសមត្ថកិច្ចបានចុះទៅឃាត់ខ្លួន និងសួរនាំ ប៉ុន្តែលោក Art បាននិយាយយ៉ាងដាច់អហង្កការថា “ខ្ញុំមិននិយាយច្រើនទេ! ខ្ញុំដឹងតែប៉ុណ្ណឹង មុនពេលកើតហេតុ ខ្ញុំកំពុងធ្វើការ និងសរសេរកូដកម្មវិធីកុំព្យូទ័រ”។
ក្នុងនោះផងដែរ ប៉ូលិសបានរកឃើញក្នុងផ្ទះបុរសជាជនសង្ស័យ មានដែកបិទភ្ជាប់ដើម្បីបង្កើតអ្វីមួយយ៉ាងចម្លែក មុនពេលមានផ្កាភ្លើងចេញពីឧបករណ៍ម្យ៉ាងហៅថា soldering រហូតដល់ភ្លើងឆេះភ្លាមៗមិនអាចគ្រប់គ្រង់បាន ទើបគាត់ភ័យហើយប្រញាប់រត់ចេញពីផ្ទះយ៉ាងលឿនតែម្ដង។
ពេលសាកសួរលម្អិតម្ដងទៀត បុរសជនជាតិថៃដដែលនេះបានសារភាពប្រាប់ប៉ូលិសថា គាត់មិនមែនឈ្មោះ Art នោះទេ។ ប៉ុន្តែគាត់បាននិយាយថាឈ្មោះរបស់គាត់គឺ Mark Zuckerberg ជាមេស្ថាបនិកហ្វេសប៊ុក។ មិនបង្អង់យូរសមត្ថកិច្ចបាននាំខ្លួនគាត់ទៅប៉ុស្តិ៍នគរបាលដើម្បីឃុំខ្លួនទុក ខណៈអ្នកជិតខាងបាននិយាយដូចៗគ្នាថា លោក Art មានជំងឺផ្លូវចិត្តយូរឆ្នាំ មានប្រវត្តិពាក់ព័ន្ធគ្រឿងញៀន ហើយកន្លងមកគាត់តែងតែបង្កភាពចលាចលក្នុងភូមិជាច្រើនដងរួចមកហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖Thaiger
ចុចអាន៖ភោជនីយដ្ឋាននៅជប៉ុន បម្រើស៊ូស៊ីតូចបំផុតក្នុងលោក ប្រើអង្ករមួយគ្រាប់ប៉ុណ្ណោះ

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច