Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Apple អាចបន្តលក់នាឡិកាម៉ាកចុងក្រោយរបស់ខ្លួនបានជាធម្មតា​ឡើងវិញ

បានផុស

នៅ

ក្រុមហ៊ុន Apple អាចបន្តលក់ផលិតផលនាឡិកាដៃរបស់ខ្លួនឡើងវិញបាន បន្ទាប់ពី​តុលាការឧទ្ធរណ៍សហព័ន្ធសហរដ្ឋអាមេរិកបានដកបម្រាមជាបណ្ដោះអាសន្នពាក់ព័ន្ធ​ជាមួយនឹងបញ្ហាជម្លោះប៉ាតង់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Masimo Corp ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Apple បញ្ជាក់ថា ផលិតផលនាឡិការបស់ខ្លួនទាំងអស់ រួមជាមួយ​នាឡិកាដៃ Series 9 និង Ultra 2 នឹងមានវត្តមាននៅក្នុងហាងលក់នៅអាមេរិក ​ក៏ដូចជានៅលើគេហទំព័រផ្សេងៗឡើងវិញ ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ ។

​គួរឲ្យដឹងថា តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចូលម៉ូដែលនាឡិកា Apple Watch ដ៏ពេញនិយម បន្ទាប់ពីមានជម្លោះប៉ាតង់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Masimo Corp. លើបច្ចេកវិទ្យា​វាស់កម្រិត​អុកស៊ីសែននៅក្នុងឈាម ។

ប៉ុន្តែ​ទោះជាយ៉ាងណា ក្រុមហ៊ុន Apple ក៏បានដាក់សំណើបន្ទាន់មួយទៅកាន់តុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិក ដើម្បីឲ្យគយធ្វើការត្រួតពិនិត្យឡើងវិញលើការរចនានាឡិកាដៃទាំងនោះ ខណៈក្រោយសេចក្ដីសម្រេចនោះ Apple បានឈ្នះដំណាក់កាលដំបូង ទើបអាចបន្តលក់ផលិតផលបានឡើងវិញជាធម្មតា ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNN

ចុចអាន៖ អាមេរិក ហាមមិនឲ្យក្រុមហ៊ុន Apple លក់នាឡិកាដៃម៉ាកចុងក្រោយរបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៨ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម