ព័ត៌មានអន្ដរជាតិ
ចិន ឈប់ឲ្យ BBC ផ្សាយព័ត៌មាននៅក្នុងប្រទេស
និយតករផ្សព្វផ្សាយរបស់ប្រទេសចិនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដកសារព័ត៌មាន BBC ចេញពីរលកធាតុអាកាសរបស់ខ្លួនដោយនិយាយថា ខ្លឹមសាររបស់ប៉ុស្តិ៍នេះបានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ណែនាំសម្រាប់សេចក្តីរាយការណ៍នៅក្នុងប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋបាលវិទ្យុនិងទូរទស្សន៍ជាតិចិន (NRTA) បាននិយាយថា សេចក្តីរាយការណ៍របស់ BBC World News អំពីប្រទេសចិន ត្រូវបានគេរកឃើញថា រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ណែនាំនៃការផ្សាយ។
គោលការណ៍នៃការផ្សាយគឺតម្រូវឲ្យព័ត៌មានគួរតែមានភាពត្រឹមត្រូវនិងយុត្តិធម៌ និងមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិរបស់ប្រទេសចិនឡើយ។

រឿងនេះបានកើតឡើង បន្ទាប់ពី BBC បានចាក់ផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី៣ខែកុម្ភៈ ដែលរៀបរាប់លម្អិតអំពីរឿងរ៉ាវដ៏គួរឲ្យភ័យខ្លាចនៃការធ្វើទារុណកម្មនិងអំពើហិង្សាផ្លូវភេទទៅលើស្ត្រីជនជាតិអ៊ុយហ្គ័រនៅក្នុងជំរំចិន។
សេចក្តីថ្លែងការណ៍ពីទីក្រុងប៉េកាំងបានឲ្យដឹងថា NRTA មិនអនុញ្ញាតឲ្យ BBC បន្តផ្សព្វផ្សាយនៅក្នុងប្រទេសចិនហើយមិនទទួលយកកម្មវិធីប្រចាំឆ្នាំថ្មីរបស់ខ្លួនសម្រាប់ការចាក់ផ្សាយទៀតឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ទូរទស្សន៍ BBC លើកឡើងថា ខ្លួនខកចិត្តចំពោះទង្វើនេះ។
អ្នកនាំពាក្យរបស់ BBC និយាយថា “BBC គឺជាអ្នកផ្សាយព័ត៌មានអន្តរជាតិដ៏គួរឲ្យទុកចិត្តបំផុតរបស់ពិភពលោកនិងរាយការណ៍អំពីរឿងរ៉ាវជុំវិញពិភពលោកដោយយុត្តិធម៌ មិនលម្អៀងនិងដោយគ្មានការភ័យខ្លាចឬកាន់ជើងខាងណានោះទេ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ចូលឆ្នាំចិន Joe Biden និង Xi Jinping និយាយទូរស័ព្ទជាមួយគ្នាលើកដំបូងផ្តោតលើបញ្ហាសំខាន់ៗ

-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក