ព័ត៌មានអន្ដរជាតិ
អាជ្ញាធរតំបន់ហ្គាហ្សាចោទ អ៊ីស្រាអែល ថា លួចវះយកគ្រឿងក្នុងសាកសពពលរដ្ឋ ប៉ាឡេស្ទីន
អាជ្ញាធរនៅក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃពុធបានចោទចំៗទៅកាន់ប្រទេសអ៊ីស្រាអែលថាបានលួចវះយកសរីរាង្គ និងគ្រឿងក្នុងរបស់សាកសពពលរដ្ឋប៉ាឡេស្ទីន ហើយក៏បានជំរុញឲ្យសហគមន៍អន្តរជាតិបើកការស៊ើបអង្កេតលើករណីដ៏ព្រៃផ្សៃមួយនេះផងដែរ ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឆ្លងតាមការពិនិត្យសាកសពកន្លងមកនេះបានបង្ហាញថា រូបរាងនៃអ្នកស្លាប់បាត់បង់ជីវិតគឺមើលសឹងតែមិនស្គាល់ថាជានរណា ដោយសារតែការលួចវះយកសរីរាង្គសំខាន់ៗរបស់សាកសពទាំងនោះអស់ទៅហើយ” ។
សេចក្ដីថ្លែងការណ៍បានបន្ថែមថា កងទ័ពអ៊ីស្រាអែលក៏បានប្រគល់សាកសពទាំងនោះមកកាន់ទឹកដីប៉ាឡេស្ទីនរួចហើយផងដែរ ប៉ុន្តែមិនបានបញ្ជាក់ពីឈ្មោះ ឬអត្តសញ្ញាណ ក៏ដូចជាទីកតាំងដែលកងទ័ពដឹកយកសាកសពទាំងនោះមកដែរ ។
អាជ្ញាធរបានអះអាងទៀតថា នេះគឺជាទង្វើដ៏ស្មោកគ្រោកជាទីបំផុតរបស់កងទ័ពអ៊ីស្រាអែល ហើយអាជ្ញាធរសូមអំពាវនាវទៅដល់អង្គការអន្តរជាតិដែលកំពុងប្រតិបត្តិការនៅតំបន់ហ្គាហ្សា រួមទាំងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមផងដែរ ថាតើបន្តនៅស្ងៀមដល់ពេលណាទៀត គួរតែចាត់វិធានការឆ្ពោះទៅកាន់ការកាត់ទោសអ៊ីស្រាអែល ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដ៏ផ្សៃព្រៃបែបនេះ ។
ទាក់ទិននឹងបញ្ហានេះដែរ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន Anadolu ដែលឈរជើងប្រចាំនៅតំបន់នោះបាននិយាយថា ក្រសួងសុខាភិបាលនៅហ្គាហ្សាបានទទួលសាកសពប្រហែល ៨០ នាក់តាមរយៈច្រកព្រំដែន Kerem Shalom នៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប ហើយបច្ចុប្បន្នក្រុមការងារក៏កំពុងដុតដៃដុតជើងយកសាកសពទៅកន្លែងបញ្ចុះនៅក្នុងផ្នូរដ៏ធំផងដែរ ។
អ្នកឆ្លងឆ្លើយព័ត៌មានរូបនេះបានបន្ថែមថា កងទ័ពអ៊ីស្រាអែលបានដឹកសាកសពទាំងនោះនៅក្នុងកុងតឺន័រដ៏ធំមួយ ខណៈសាកសពមួយចំនួនបានបែកសាច់ចេញពីគ្នា ហើយអ្នកខ្លះទៀតបានស្អុយរលួយអស់ទៅហើយ ស្របពេលដែលរហូតមកដល់ពេលនេះ អាជ្ញាធរអ៊ីស្រាអែលក៏មិនទាន់ធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ទាំងនេះនៅឡើយផងដែរ ។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនដល់ ២១,១១០ នាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី និងជាង ៥៤,០០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អាមេរិក ដឹកយន្តហោះ និងកប៉ាល់ ២៥០ គ្រឿងទៅ អ៊ីស្រាអែល ចំពេលមានសង្គ្រាមនៅហ្គាហ្សា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ