ព័ត៌មានអន្ដរជាតិ
វីដេអូស្តែងៗ ថតជាប់បាតុករមីយ៉ាន់ម៉ា ត្រូវប៉ូលិសបាញ់គ្រាប់ពិតចំក្បាល
ជាពេលវេលាដ៏រន្ធត់បំផុតដែលបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់ ត្រូវបានប៉ូលិសមីយ៉ាន់ម៉ាបាញ់ចំក្បាលផ្នែកខាងក្រោយ ដោយធ្វើឲ្យនាងរងរបួសធ្ងន់ ត្រូវចូលសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ។

នាង Mya Thwate Thwate Khaing អាយុ២០ឆ្នាំ ត្រូវបានបាញ់ដោយក្រុមមន្រ្តីបង្ក្រាបកុបកម្មកាលពីថ្ងៃអង្គារក្នុងរដ្ឋធានី ណៃពិដោ ខណៈនាងចូលរួមជាមួយមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតដើម្បីទាមទារឲ្យបញ្ចប់ការធ្វើរដ្ឋប្រហារដឹកនាំដោយយោធា ដែលចាប់ផ្តើមកាលពីសប្តាហ៍មុន។

វីដេអូបានបង្ហាញឲ្យឃើញថា Mya កំពុងឈរនៅផ្នែកម្ខាងនៃក្រុមមន្រ្តី និងនៅពីក្រោយចំណតឡានក្រុង មុនពេលត្រូវគ្រាប់កាំភ្លើងដែលបាញ់ចេញពីខាងក្រោយជួរប៉ូលិស។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីប៉ូលិសបានបដិសេធការប្រើគ្រាប់កាំភ្លើងពិតនិងនិយាយថា Mya ត្រូវគ្រាប់កាំភ្លើងជ័រប៉ុន្តែអ្នកជំនាញនិយាយថា បើពិតជាគ្រាប់ជ័រមែន មួកសុវត្ថិភាពដែលនាងពាក់គឺអាចការពារបានហើយ។

ការបាញ់ប្រហារនេះបានបង្កឲ្យមានកំហឹងយ៉ាងខ្លាំង ប្រឆាំងនឹងប៉ូលិសនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

កម្មកររាប់រយនាក់បានប្រមូលផ្តុំនៅតាមដងផ្លូវក្នុងរដ្ឋធានីណៃពិដោ ដោយស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាលយោធានិងកាន់ស្លាកគាំទ្រលោកស្រីអ៊ុងសានស៊ូជី។
មនុស្សរាប់ពាន់នាក់ក៏បានធ្វើបាតុកម្មនៅទីក្រុងយ៉ាំងហ្គោនដែលជាទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ាផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មេទ័ពមីយ៉ាន់ម៉ា ថ្លែងជាសាធារណៈលើកដំបូងទាក់ទងនឹងបាតុកម្ម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ