ព័ត៌មានអន្ដរជាតិ
UN៖ ប្រជាជនវៀតណាម អាចធ្លាក់ចុះមកនៅត្រឹម ៣.៦ លាននាក់ ក្នុងឆ្នាំ២៥០០
អង្គការសហប្រជាជាតិព្យាករថា ប្រសិនបើអត្រាកំណើតរបស់វៀតណាម នៅតែបន្តទាបដូចពេលបច្ចុប្បន្នទៀតនោះ ចំនួនប្រជាជនរបស់ប្រទេសនេះ នឹងធ្លាក់ចុះមកនៅត្រឹម ៣.៦ លាននាក់ប៉ុណ្ណោះក្នុងឆ្នាំ ២៥០០។

អត្រាមានកូនសរុបរបស់វៀតណាមនៅឆ្នាំនេះគឺ ១.៩៥ នាក់ក្នុងស្ត្រីម្នាក់ បើប្រៀបធៀបទៅនឹងចំនួនសមាមាត្រ ២.០១ នាក់កាលពីឆ្នាំមុន។
ដោយដកស្រង់របាយការណ៍របស់ UN នៅក្នុងសម័យប្រជុំស្តីពីទិន្នន័យប្រជាជនកាលពីថ្ងៃពុធ ទី២៧ ខែធ្នូ លោក Mai Trung Son អនុប្រធាននាយកដ្ឋានប្រជាជន និងផែនការគ្រួសារវៀតណាម និយាយថា ប្រសិនបើប្រទេសនេះ មិនអាចរក្សាអត្រា ២.១ នាក់ និងបង្កើនអត្រាកំណើតទេនោះ ចំនួនប្រជាជននឹងធ្លាក់ចុះមកនៅត្រឹមខ្ទង់សែននាក់ក្នុងឆ្នាំ២៧០០។
តំបន់ពីរដែលមានអត្រាកំណើតគួរឲ្យព្រួយបារម្ភបំផុត គឺប៉ែកខាងត្បូងប្រទេសវៀតណាម រួមមានទីក្រុងហូជីមិញ និងតំបន់ដីសណ្តទន្លេមេគង្គ ដោយនៅទីនោះ អត្រាកំណើតជាមធ្យមបានធ្លាក់ចុះមកត្រឹម ១.៥ នាក់ក្នុងស្រ្តីម្នាក់។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ UN ថ្មីនេះ គឺជាការព្យាករ ដែលគេមើលឃើញថា ដូចជាធ្លាក់ចុះខ្លាំងពេកពីចំនួនប្រជាជនវៀតណាមបច្ចុប្បន្ន ដែលមានប្រមាណ ១០០ លាននាក់។
ក្នុងរយៈពេល ៦០ ឆ្នាំកន្លងមកនេះ អត្រាកំណើនប្រជាជនវៀតណាម បានបន្តធ្លាក់ចុះពី ៣.៩% ក្នុងឆ្នាំ១៩៦០ មកនៅត្រឹម ១.១៤% ក្នុងឆ្នាំ២០១៩ និង ០.៩៥% ក្នុងឆ្នាំ២០២១។
យោងតាមការិយាល័យស្ថិតិទូទៅ (GSO), ការព្យាករអំពីចំនួនប្រជាជននេះ គឺពឹងផ្អែកលើការប្រើប្រាស់ចំនួនប្រជាជនបច្ចុប្បន្ន ដើម្បីសន្មត់អំពីអត្រាកំណើត អត្រាមរណភាព និងការធ្វើចំណាកស្រុក ហើយវិធីសាស្រ្តនេះ ត្រូវគេយកទៅប្រើប្រាស់នៅទូទាំងពិភពលោក រួចទៅហើយ។

ការព្យាកររបស់ UN ក្នុងឆ្នាំ២០២២ បង្ហាញថា កំណើនប្រជាជនប្រចាំឆ្នាំរបស់ពិភពលោក បានឈានដល់កម្រិតកំពូលនៅឆ្នាំ១៩៦៣ ពោលមានចំនួន ២.៣% បន្ទាប់មកបានថយចុះមកត្រឹម ០.៩% ក្នុងឆ្នាំ២០២៣ ដែលស្មើនឹងការកើនឡើងប្រហែល ៧៤ លាននាក់ជារៀងរាល់ឆ្នាំ។
ផ្អែកលើទិន្នន័យនេះ UN ព្យាករថា ចំនួនប្រជាជនពិភពលោក មានចំនួន ៨ ពាន់លាននាក់នៅឆ្នាំ២០២៣ ហើយនឹងឡើងដល់កម្រិតកំពូលនៅឆ្នាំ២០៨៦ ដែលមានចំនួន ១០.៤ ពាន់លាននាក់ ហើយបន្ទាប់ពីនោះ ចំនួនប្រជាជននឹងចាប់ផ្តើមថយចុះបន្តិចម្តងៗវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ សីតុណ្ហភាពនៅខេត្តភាគខាងជើង វៀតណាម ធ្លាក់ចុះដល់ -២ អង្សាសេ ខណៈតំបន់ខ្លះគ្របដណ្ដប់ដោយទឹកកក

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)