ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថាឲ្យលោក Zelensky គ្មានចិត្តចង់នាំសន្តិភាពជូនជាតិមាតុភូមិសោះ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky គឺខ្វះឆន្ទៈ និងគ្មានចិត្តចង់នាំសន្តិភាពជូនជាតិមាតុភូមិអ្វីសោះឡើយ ។

លោករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា អាជ្ញាធរអ៊ុយក្រែនគិតតែនិយាយអំពីរឿងសង្គ្រាម និងប្រើវោហាសាស្ត្រចាក់ឆ្កៀល ជាពិសេសអាជ្ញាធរអ៊ុយក្រែនមិនខ្វល់រឿងបទឈប់បាញ់ណាមួយឡើយ ហើយជាក់ស្ដែងទៀតនោះ លោក Zelensky ថែមទាំងបានទាត់ចោលកិច្ចចរចារកសន្តិភាពជាមួយថ្នាក់ដឹកនាំរុស្ស៊ីផងដែរកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កន្លងមករដ្ឋាភិបាលទីក្រុងមូស្គូតែងតែបើកចិត្តទទួលយកកិច្ចចរចារកសន្តិភាព ប៉ុន្តែភាគីអ៊ុយក្រែនទៅវិញទេដែលតែងតែគេចវេស និងរកលេសនេះលេសនោះ ជាពិសេសគឺដោយសារតែមានបងធំអាមេរិកជាអ្នកបញ្ជាពីក្រោយខ្នង ។

ម្យ៉ាងទៀត ព្រឹត្តិការណ៍វាយប្រហារថ្មីៗកាលពីថ្ងៃទី៧ ខែតុលានៅមជ្ឈិមបូព៌ាក៏កំពុងទាញបណ្ដាប្រទេសលោកខាងលិចឲ្យងាកចេញពីអ៊ុយក្រែនផងដែរ ខណៈប្រទេសជាង ៥០ កាន់តែស្មុគស្មាញលើការពិភាក្សាអំពីសំណើសុំជំនួយយោធា ក៏ដូចជាគ្រាប់រំសេវជារៀងរាល់ខែពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវ” ។
គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក លោកខាងលិច ក៏ដូចជាសហរដ្ឋអាមេរិកបានផ្តល់ជំនួយផ្នែកមនុស្សធម៌ សេដ្ឋកិច្ច និងយោធាមិនធ្លាប់មានពីមុនមកប្រមាណ ៤៣ ពាន់លានដុល្លារហើយទៅដល់រដ្ឋាភិបាលទីក្រុងកៀវ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កិច្ចគាំទ្រនេះអាចនឹងថយចុះ ចំពេលមានជម្លោះនយោបាយផ្ទៃក្នុង និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចសម្រាប់ប្រទេសរបស់ខ្លួនផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី ថានឹងដុតលុយជំនួយរបស់លោកខាងលិចនៅលើទឹកដី អ៊ុយក្រែន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់