Connect with us

ព័ត៌មានអន្ដរជាតិ

មេទ័ពហូឡង់ ប្រកាសត្រៀមខ្លួនជាបន្ទាន់ សម្រាប់សង្គ្រាមជាមួយ រុស្ស៊ី

បានផុស

នៅ

មេបញ្ជាការកងទ័ពជើងគោកហូឡង់ ឧត្តមសេនីយ៍ឯក Martin Wijnen បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែធ្នូថា ប្រទេសនេះគួរតែត្រៀមខ្លួនជាបន្ទាន់ ដើម្បីប្រឈមមុខនឹងទង្វើបង្កបញ្ហាសន្តិសុខកាន់តែគឃ្លើនរបស់រុស្ស៊ី ហើយទីក្រុង អាំស្ទែដាំ គួរតែពង្រឹងយោធា ដើម្បីធ្វើសង្គ្រាម និងជួយសង្គមឲ្យសម្របខ្លួនទៅនឹងផលលំបាកនៃសង្រ្គាម។

មេបញ្ជាការកងទ័ពជើងគោកហូឡង់ ឧត្តមសេនីយ៍ឯក Martin Wijnen (រូបថត៖ Rtlnieuws)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេទ័ពរូបនេះអះអាងថា ទីក្រុងមូស្គូ កំពុងកំណត់គោលដៅលើបណ្តារដ្ឋបាល់ទិក បន្ទាប់ពីជោគជ័យនៅអ៊ុយក្រែន។ លើសពីនេះលោកព្រមានថា “ហូឡង់មិនគួរគិតថាខ្លួនមានសុវត្ថិភាពទេ ព្រោះយើងនៅចម្ងាយត្រឹមតែ ១៥០០ គីឡូម៉ែត្រប៉ុណ្ណោះពីរុស្ស៊ី ស្របពេលដែលរដ្ឋាភិបាលទីក្រុងមូស្គួក៏កាន់តែរឹងមាំផងដែរ”។

ឧត្តមសេនីយ៍ដែលដឹកនាំកងទ័ពហូឡង់តាំងពីឆ្នាំ២០១៩មករូបនេះ ក៏ត្អូញត្អែរដែរថា យោធាហូឡង់កំពុងជួបផលលំបាក ដោយសារតែការកាត់បន្ថយថវិកា។ បច្ចុប្បន្ន ហូឡង់ កំពុងប្រឈមមុខនឹងកង្វះខាតកងទ័ព ក្នុងចំនួនដ៏គួរឲ្យភ្ញាក់ផ្អើលជាទីបំផុត។

លោកសង្កត់ធ្ងន់ថា “យើងពិតជាត្រូវការបង្កើនទំហំកងទ័ពជាចាំបាច់មែន! បើមានកងទ័ពពលីក្នុងសមរភូមិ ច្បាស់ណាស់ គ្មាននរណាទទួលយកបានឡើយ។ សង្គមជាតិយើងកំពុងគិតថា ​យើងតែងតែមានសន្តិភាព ចុះបើយើងចាប់ផ្តើមមានទាហានស្លាប់ តើយើងត្រូវធ្វើដូចម្តេច?”។

(រូបថត៖ Getty)

បច្ចុប្បន្ន យោធាហូឡង់ កំពុងធ្វើយុទ្ធនាការមួយដែលគេហៅថា “ឆ្នាំបម្រើកងទ័ព” ដោយលើកទឹកចិត្តឲ្យយុវជន ស្ម័គ្រចិត្តចុះឈ្មោះក្នុងជួរកងទ័ពរយៈពេល១២ខែ។

យោងតាមលោក Wijnen, គំនិតនេះនឹងទទួលជោគជ័យធំធេង បើទោះបីជាលោកទទួលស្គាល់ថា មានមនុស្សប្រហែល៦០០នាក់ប៉ុណ្ណោះ ដែលបានចូលរួមក្នុងកម្មវិធីនេះនៅឆ្នាំ២០២៣ ខុសពីក្តីរំពឹងថានឹងអាចមានចន្លោះពី ២ទៅ៣ពាន់នាក់ក៏ដោយ។

ចុងក្រោយ លោក Wijnen ក៏បានជំរុញឲ្យសង្គមជាតិហូឡង់ រក្សាទុកគ្រឿងផ្គត់ផ្គង់ ស្បៀងអាហារ និងទឹកផឹក នៅក្នុងបន្ទប់ក្រោមដីផងដែរ ដើម្បីត្រៀមទុកក្នុងករណីការវាយប្រហារណាមួយកើតឡើង។ ក្រុមហ៊ុនហូឡង់ទាំងឡាយ ក៏គួរតែត្រៀមខ្លួនដើម្បីផ្គត់ផ្គង់តាមតម្រូវការរបស់យោធាផងដែរ ប្រសិនបើមានតម្រូវការណាមួយ។

(រូបថត៖ World Nation)

សូមបញ្ជាក់ថា ទីក្រុងអាំស្ទែដាំ គឺជាអ្នកគាំទ្រដ៏មុតមាំមួយរបស់ទីក្រុងកៀវ នៅក្នុងជម្លោះកំពុងបន្តជាមួយទីក្រុងមូស្គូ ហើយហូឡង់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលសន្យាផ្តល់យន្តហោះចម្បាំងធុន F-16 ផលិតដោយសហរដ្ឋអាមេរិក ទៅឲ្យអ៊ុយក្រែន។

ត្បិតទីក្រុងមូស្គូ ​មិន​ដែល​និយាយ​ពី​ផែនការ​វាយប្រហារ​ប្រទេស​ណាតូ​ណាមួយ​ក៏ដោយ ប៉ុន្តែខ្លួនបានព្រមានម្តងហើយម្តងទៀតថា ការផ្គត់ផ្គង់គ្រឿងសឹកជាបន្តដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តទៅឲ្យទីក្រុងកៀវ នឹងធ្វើឲ្យពួកគេក្លាយជាភាគីជម្លោះ និងបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ថានឹងដុតលុយជំនួយរបស់លោកខាងលិចនៅលើទឹកដី អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម