ព័ត៌មានអន្ដរជាតិ
រដ្ឋមួយទៀត កាត់ឈ្មោះលោក ត្រាំ ចេញពីបញ្ជីបេក្ខជនប្រជែងតំណែងប្រធានាធិបតី
លោក ដូណាល់ ត្រាំ បានជួបប្រទះរឿងឈឺក្បាលមួយទៀត បន្ទាប់ពីមន្ត្រីបោះឆ្នោតកំពូលរដ្ឋ Maine សម្រេចថា លោកមិនអាចឈរឈ្មោះបោះឆ្នោតប្រធានាធិបតីឆ្នាំក្រោយនៅក្នុងរដ្ឋនេះបានទេ ដោយសារតែទង្វើខុសឆ្គងទៅនឹងរដ្ឋធម្មនុញ្ញ។
រដ្ឋលេខាធិការរដ្ឋ Maine លោកស្រី Shena Bellows និយាយថា លោក ត្រាំ មិនមានលក្ខណៈគ្រប់គ្រាន់ឡើយ ដោយសារតែសកម្មភាពរបស់គាត់ ឈានទៅបង្កឲ្យមានកុបកម្មនៅវិមានសភាអាមេរិកកាលពីឆ្នាំ២០២១។
ឥឡូវ Maine បានក្លាយជារដ្ឋទី២របស់អាមេរិក ដែលដកឈ្មោះលោកត្រាំ ចេញពីបញ្ជីបោះឆ្នោត បន្ទាប់ពីរដ្ឋ Colorado បានធ្វើដូចគ្នានេះ កាលពីសប្តាហ៍មុន។
សេចក្តីសម្រេច៣៤ទំព័រមានខ្លឹមសារថា លោក ត្រាំ ត្រូវតែដកចេញពីសន្លឹកឆ្នោតរដ្ឋ Maine ដោយសារតែវិសោធនកម្មទី១៤នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលហាមឃាត់អ្នកពាក់ព័ន្ធក្នុងការបះបោរ ពីការកាន់តំណែងណាមួយ។
តាមបញ្ជារបស់អ្នកស្រី Bellows, លោក ត្រាំ បានប្រតិដ្ឋរឿងអំពីការក្លែងបន្លំសន្លឹកឆ្នោត ដើម្បីបញ្ឆេះកំហឹងដល់អ្នកគាំទ្ររបស់គាត់ និងជំរុញឲ្យពួកគេសម្រុកចូលទៅវិមានកាពីតូល។
កាលពីថ្ងៃអង្គារ ទី១៩ ខែធ្នូ តុលាការកំពូលនៃរដ្ឋ Colorado ក៏បានដកឈ្មោះលោក ដូណាល់ ត្រាំ ចេញពីការបោះឆ្នោតបឋមប្រធានាធិបតីឆ្នាំ២០២៤ដែរ ដោយសារតែករណីដូចគ្នានេះ។
កាលនោះ តុលាការបានសម្រេចក្នុងសំឡេង ៤ ទល់នឹង ៣ ថា លោក ត្រាំ មិនមែនជាបេក្ខជនមានសិទ្ធិទៀតទេ ហើយពេលនោះ គឺជាលើកទីមួយ ដែលមាត្រា ៣ នៃវិសោធនកម្មរដ្ឋធម្មនុញ្ញទី ១៤ របស់អាមេរិក ត្រូវបានប្រើដើម្បីដកសិទ្ធិបេក្ខជនប្រធានាធិបតី។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចនោះ នឹងត្រូវដាក់ឲ្យរង់ចាំការតវ៉ារហូតដល់ខែក្រោយ។
សូមបញ្ជាក់ជាថ្មី វិសោធនកម្មទី ១៤ ត្រូវបានផ្តល់សច្ចាប័នបន្ទាប់ពីសង្គ្រាមស៊ីវិលអាមេរិក ហើយមាត្រា ៣ របស់ច្បាប់នេះ មានបំណងរារាំងក្រុមអបគមន៍ពីការវិលត្រលប់ទៅកាន់តួនាទីរបស់រដ្ឋាភិបាលមុនៗ ពេលដែលរដ្ឋភាគខាងត្បូង ចូលជាសមាជិកសហភាពឡើងវិញ ខណៈវិសោធនកម្មនេះក៏ធ្លាប់ត្រូវបានប្រើប្រឆាំងនឹងប្រធានសហព័ន្ធលោក Jefferson Davis និងអនុប្រធានរបស់គាត់ឈ្មោះ Alexander Stephens ផងដែរ ហើយចាប់តាំងពីពេលនោះមក វាកម្រត្រូវបានគេយកមកប្រើណាស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ត្រាំ ជួបឧបសគ្គធំ ក្រោយត្រូវតុលាការកំពូលរដ្ឋ Colorado ដកឈ្មោះចេញពីការបោះឆ្នោត
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់