Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ថ្កោលទោសរដ្ឋាភិបាល តៃវ៉ាន់ ថា និយាយបំផ្លើសការពិតដើម្បីទទួល​បានសំឡេងឆ្នោតគាំទ្រ

បានផុស

នៅ

ក្រសួងការពារជាតិចិនកាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសរដ្ឋាភិបាលតៃវ៉ាន់ថាមានចេតនានិយាយបំផ្លើសការពិត ហើយពួកគេថែមទាំងបានចោទចិនទៀតថា ដាក់ការគំរាមកំហែងផ្នែកយោធាទៅលើកោះនេះ មុនការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលជាង ២ សប្ដាហ៍ទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសភានឹងរៀបចំឡើងនាថ្ងៃទី១៣ ខែមករា តៃវ៉ាន់បាននិងកំពុងនិយាយបំផ្លើសអំពីយន្តហោះ និងនាវាចម្បាំង ក៏ដូចជាបាឡុងរបស់ចិនហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ទោះបីជាយោធាទីក្រុងប៉េកាំងបញ្ជាក់ហើយថា សកម្មភាពទាំងនោះគឺក្នុងគោលបំណងត្រួតពិនិត្យអាកាសធាតុក៏ដោយ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយថា “រដ្ឋាភិបាលរបស់តៃវ៉ាន់ខ្លួនឯងទេដែលត្រូវស្តីបន្ទោសចំពោះភាពតានតឹងនេះ ជាពិសេសក្រុមគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចមានចេតនាបំភ្លៃការពិត ហើយថែមទាំងចោទចិនថាបើកការគំរាមកំហែងផ្នែកយោធាលើកោះរបស់ខ្លួនទៀតផង” ។

លោក Wu Qian

លោកអ្នកនាំពាក្យរូបនេះ​បានលើកឡើងទៀត​ថា​ ​នេះគឺជាយុទ្ធនាការឃោសនាដើម្បីទទួលបានសំឡេងឆ្នោតគាំទ្រ ជាពិសេសពួកគេបាននិយាយកុហកដដែលៗពីការប្រទះឃើញយន្តហោះយោធាចិនធុន J-11 និង Su-30 ចំនួន ១២ គ្រឿងហោះឆ្លងកាត់ខ្សែបន្ទាត់មធ្យមនៃច្រកសមុទ្រតៃវ៉ាន់ ឬហោះនៅជិតនោះជាដើម ។

លោក Wu បាននិយាយបន្ថែមថា កងទ័ពរំដោះប្រជាជនចិនបានដឹងយ៉ាងច្បាស់អំពីចលនាយោធារបស់តៃវ៉ាន់ ហើយ​យើងក៏​នឹង​ចាត់​វិធានការ​ចាំបាច់​ទាំងអស់ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ​ និង​បូរណភាព​ទឹកដីរបស់យើង​យ៉ាង​ម៉ឺងម៉ាត់​ផងដែរ ។

ជាការឆ្លើយប ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយនៅសប្តាហ៍នេះថា រដ្ឋាភិបាលទីក្រុងតៃប៉ិមិនបានឃើញសញ្ញាអវិជ្ជមានណាមួយ ក៏ដូចជាសកម្មភាពទ្រង់ទ្រាយធំរបស់យោធាចិននោះឡើយ មុនការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន ប៉ុន្តែយើងសូមរក្សាភាពស្អាតស្អំរបស់យើង នេះគឺគ្រាន់តែជាសកម្មភាពឃ្លាំមើលយ៉ាងដិតទៅលើប្រទេសចិនប៉ុណ្ណោះ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីអធិបតេយ្យភាពរបស់ប្រទេសចិន ហើយប្រឆាំងរាល់ទំនាក់ទំនងផ្លូវការណាមួយរវាងកោះនេះ និងប្រទេសដទៃទៀត ជាពិសេសភាពតានតឹងរវាងចិនដីគោក និងតៃវ៉ាន់ ក៏ដូចជាកិច្ចសហប្រតិបត្តិការបរទេសជាមួយតៃវ៉ាន់ កាន់តែមានភាពតានតឹង និងល្អក់កករ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះនេះ នៅដើមខែសីហា ឆ្នាំ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ រុស្ស៊ី និង ចិន សុទ្ធតែបាញ់បង្ហោះផ្កាយរណបចូលទៅក្នុងលំហអាកាសដូចគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម