Connect with us

ព័ត៌មានអន្ដរជាតិ

នាវាចម្បាំង អាមេរិក បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងមីស៊ីល​របស់ក្រុមហ៊ូធីនៅសមុទ្រក្រហម

បានផុស

នៅ

នាវាចម្បាំងរបស់សហរដ្ឋអាមេរិកមួយគ្រឿងប្រភេទ USS Mason DDG 87 បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលប្រឆាំងនាវាដែលបាញ់ប្រហារដោយក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយប្រទេសយេម៉ែននៅភាគខាងត្បូងសមុទ្រក្រហម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “”ក្នុងការបាញ់បោះនេះគឺមិនមានផលប៉ះពាល់ ឬការខូចខាតណាមួយដល់កប៉ាល់ក្នុងតំបន់ទាំង ១៨ គ្រឿងឡើយ ជាពិសេសក៏មិនមានអ្នករងរបួសនោះដែរ ហើយនេះវាគឺជាការប៉ុនប៉ងវាយប្រហារលើកទី ២២ ហើយរបស់ក្រុមហ៊ូធីលើការដឹកជញ្ជូនជាអន្តរជាតិ ចាប់តាំងពីពាក់កណ្តាលខែតុលាមក” ។

ទន្ទឹមនោះ ការវាយប្រហារជាហូរហែកន្លងមកនេះក៏បង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោកប្រមាណ ១២ ភាគរយផងដែរ ខណៈក្រោយឃើញស្ថានការណ៍កាន់តែវឹកវរបែបនេះ ទើបជំរុញឲ្យសហរដ្ឋអាមេរិកបង្កើតក្រុមការងារកងទ័ពជើងទឹកចម្រុះជាតិសាសន៍នៅដើមខែនេះ ដើម្បីការពារការដឹកជញ្ជូននៅផ្លូវទឹករបស់សមុទ្រក្រហម ។

ក្រុមហ៊ូធីបានដាក់មុខព្រួញម្តងហើយម្តងទៀតលើនាវាដឹកជញ្ជូននៅសមុទ្រក្រហម ដើម្បីបង្ហាញកិច្ចគាំទ្រទៅដល់ពលរដ្ឋតំបន់ហ្គាហ្សា ក៏ដូចជាក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសដែលកំពុងជាប់ដៃតតាំងជាមួយការវាយសន្ធាប់ពីកងកម្លាំងអ៊ីស្រាអែល ជាពិសេសគឺដើម្បីកុំឲ្យជម្លោះមួយនេះកាន់តែរីកសាយភាយ ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនដល់ ២១,១១០ នាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី និងជាង ៥៥,២០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ អាមេរិក ដឹកយន្តហោះ និងកប៉ាល់ ២៥០ គ្រឿងទៅ អ៊ីស្រាអែល ចំពេលមាន សង្គ្រាមនៅហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២២ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២៣ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៦ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម