Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានប្រទេសអាស៊ីប៉ាស៊ីហ្វិក ជុំវិញផែនការពង្រីកយោធា របស់អាមេរិក

បានផុស

នៅ

ដោយលើកឡើងពីផែនការរបស់មន្ទីរបញ្ចកោណ ក្នុងការកសាងអាកាសយានដ្ឋានសម័យសង្គ្រាមលោកលើកទី២ឡើងវិញ នៅលើកោះតូចមួយនាភាគខាងជើងនៃកោះ Guam, ក្រសួងការពារជាតិចិន បានអំពាវនាវឲ្យប្រជាជាតិអាស៊ីប៉ាស៊ីហ្វិក ត្រូវយកចិត្តទុកដាក់ឲ្យមែនទែនចំពោះការពង្រីកយោធានៅក្នុងតំបន់នេះ។

អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian (រូបថត៖ ក្រសួងការពារជាតិចិន)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែធ្នូ អ្នកនាំពាក្យក្រសួងលោក Wu Qian និយាយថា គម្រោងអាកាសយានដ្ឋាននេះ គឺជាវិធីសាស្រ្តរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីរក្សាអនុត្តរភាពរបស់ខ្លួន ដែលមានតែបង្កជាការប្រឈមមុខដាក់គ្នាប៉ុណ្ណោះ។

លោកបន្តថា “យោធាចិន កំពុងយកចិត្តទុកដាក់ជាទីបំផុតចំពោះទង្វើរបស់សហរដ្ឋអាមេរិក ហើយនឹងការពារមុតមាំចំពោះសិទ្ធិដែនសមុទ្រ សន្តិសុខ និងអធិបតេយ្យរបស់ចិននៅក្នុងតំបន់”។

កាលពីដើមខែនេះ មេទ័ពអាកាសអាមេរិកលោក Kenneth Wilsbach បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា មន្ទីរបញ្ចកោណ នឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីស្តារអាកាសយានដ្ឋាន Tinian។ ទីនោះត្រូវបានអាមេរិក ប្រើសម្រាប់ការទម្លាក់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ ប៉ុន្តែចាប់តាំងពីពេលនោះមក ត្រូវបានគេទុកចោល។

មេទ័ពអាកាសអាមេរិកលោក Kenneth Wilsbach (Air And Space Forces)

លោក Wilsbach កត់សម្គាល់ថា គម្រោងជួសជុលនេះ គឺជាផ្នែកមួយនៃផែនការមេ ដើម្បីដាក់យន្តហោះចម្បាំងរបស់អាមេរិក នៅទូទាំងតំបន់។

សូមបញ្ជាក់ មូលដ្ឋានទ័ពអាកាស Tinian មានទីតាំងលើប្រជុំកោះ Northern Mariana ដែលជាទឹកដីសហរដ្ឋអាមេរិកនៅភាគខាងជើងកោះ Guam និងមានចម្ងាយប្រហែល៣០០០គីឡូម៉ែត្រ ភាគខាងកើតចិនដីគោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចិន ថ្កោលទោសរដ្ឋាភិបាល តៃវ៉ាន់ ថា និយាយបំផ្លើសការពិតដើម្បីទទួល បានសំឡេងឆ្នោតគាំទ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម