Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋកាលីហ្វ័រញ៉ា ប្រាប់ហេតុផល ទុកផ្លូវឲ្យលោក ត្រាំ ឈរឈ្មោះបោះឆ្នោត

បានផុស

នៅ

ថ្វីបើកំពុងរងសម្ពាធឲ្យដកអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក៏ដោយ ប៉ុន្តែរដ្ឋលេខាធិការរដ្ឋកាលីហ្វ័រញ៉ាលោកស្រី Shirley Weber នៃគណបក្សប្រជាធិបតេយ្យបានសម្រេចថា នឹងទុកផ្លូវឲ្យបេក្ខជនឈានមុខខាងគណបក្សសាធារណរដ្ឋរូបនេះ ចូលរួមប្រជែងក្នុងការបោះឆ្នោតបឋមនៅរដ្ឋរបស់លោកស្រី ដោយលើកហេតុផលថា “ខ្ញុំជឿជាក់លើលទ្ធិប្រជាធិបតេយ្យដែលមាននៅទីនេះ! ខ្ញុំត្រូវតែបន្តគោរពច្បាប់”។

លោក ដូណាល់ ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Weber សង្កត់ធ្ងន់ថា ទោះលោកស្រីដឹងថា សកម្មភាពរបស់អតីតប្រធានាធិបតីរូបនេះ ពិតជាគួរឲ្យស្អប់ខ្ពើម និងជាការវាយប្រហារលើលទ្ធិប្រជាធិបតេយ្យក៏ពិតមែន ប៉ុន្តែលោកស្រីមានអារម្មណ៍ថា ត្រូវមានកាតព្វកិច្ចអនុវត្តតាមច្បាប់ និងត្រូវអនុញ្ញាតឲ្យលោក ត្រាំ អាចឈរឈ្មោះសម្រាប់ការបោះឆ្នោតបឋមក្នុងរដ្ឋរបស់លោកស្រីបាន។

លោកស្រី Weber ប្រាប់ទៅកាសែត The Los Angeles Times នៅថ្ងៃសៅរ៍ទី៣០ខែធ្នូថា “បើខ្ញុំមិនធ្វើបែបនេះទេ ខ្ញុំនឹងអន់ជាងលោក ត្រាំ ដូច្នេះហើយ ខ្ញុំត្រូវតែខ្លាំងជាងលោក ត្រាំ”។

រដ្ឋលេខាធិការរដ្ឋកាលីហ្វ័រញ៉ាលោកស្រី Shirley Weber (រូបថត៖ AP)

រឿងនេះកើតឡើងបន្ទាប់ពីមន្ត្រីបោះឆ្នោតកំពូលរដ្ឋ Maine សម្រេចថា លោក ត្រាំ មិនអាចឈរឈ្មោះបោះឆ្នោតប្រធានាធិបតីឆ្នាំក្រោយនៅក្នុងរដ្ឋនេះបានទេ ដោយសារតែទង្វើខុសឆ្គងទៅនឹងរដ្ឋធម្មនុញ្ញ។

រដ្ឋលេខាធិការរដ្ឋ Maine លោកស្រី Shena Bellows និយាយថា លោក ត្រាំ មិនមានលក្ខណៈគ្រប់គ្រាន់ឡើយ ដោយសារតែសកម្មភាពរបស់គាត់ ឈានទៅបង្កឲ្យមានកុបកម្មនៅវិមានសភាអាមេរិកកាលពីឆ្នាំ២០២១។

Maine បានក្លាយជារដ្ឋទី២របស់អាមេរិក ដែលដកឈ្មោះលោកត្រាំ ចេញពីបញ្ជីបោះឆ្នោត បន្ទាប់ពីរដ្ឋ Colorado បានធ្វើដូចគ្នានេះ កាលពីសប្តាហ៍មុន។

រដ្ឋលេខាធិការរដ្ឋ Maine លោកស្រី Shena Bellows (រូបថត៖ BDN)

សេចក្តីសម្រេច៣៤ទំព័រមានខ្លឹមសារថា លោក ត្រាំ ត្រូវតែដកចេញពីសន្លឹកឆ្នោតរដ្ឋ Maine ដោយសារតែវិសោធនកម្មទី១៤នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ដែលហាមឃាត់អ្នកពាក់ព័ន្ធក្នុងការបះបោរ ពីការកាន់តំណែងណាមួយ។

តាមបញ្ជារបស់អ្នកស្រី Bellows, លោក ត្រាំ បានប្រតិដ្ឋរឿងអំពីការក្លែងបន្លំសន្លឹកឆ្នោត ដើម្បីបញ្ឆេះកំហឹងដល់អ្នកគាំទ្ររបស់គាត់ និងជំរុញឲ្យពួកគេសម្រុកចូលទៅវិមានកាពីតូល។

សូមបញ្ជាក់ជាថ្មី វិសោធនកម្មទី ១៤ ត្រូវបានផ្តល់សច្ចាប័នបន្ទាប់ពីសង្គ្រាមស៊ីវិលអាមេរិក ហើយមាត្រា ៣ របស់ច្បាប់នេះ មានបំណងរារាំងក្រុមអបគមន៍ពីការវិលត្រលប់ទៅកាន់តួនាទីរបស់រដ្ឋាភិបាលមុនៗ ពេលដែលរដ្ឋភាគខាងត្បូង ចូលជាសមាជិកសហភាពឡើងវិញ ខណៈវិសោធនកម្មនេះក៏ធ្លាប់ត្រូវបានប្រើប្រឆាំងនឹងប្រធានសហព័ន្ធលោក Jefferson Davis និងអនុប្រធានរបស់គាត់ឈ្មោះ Alexander Stephens ផងដែរ ហើយចាប់តាំងពីពេលនោះមក វាកម្រត្រូវបានគេយកមកប្រើណាស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ FOX

ចុចអាន៖ រដ្ឋមួយទៀត កាត់ឈ្មោះលោក ត្រាំ ចេញពីបញ្ជីបេក្ខជនប្រជែងតំណែងប្រធានាធិបតី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម