Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ UN ៖ ២០២៣ ជាឆ្នាំរងទុក្ខវេទនា អំពើហិង្សា និងភាពវឹកវរនៃ​អាកាសធាតុ

បានផុស

នៅ

ប្រមុខអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយនៅក្នុងសារជាវីដេអូសម្រាប់ឆ្នាំថ្មីថា “២០២៣ គឺជាឆ្នាំនៃការរងទុក្ខវេទនា អំពើហិង្សា និងភាពវឹកវរនៃអាកាសធាតុ ។ មនុស្សជាតិរងការឈឺចាប់ ហើយភពផែនដីរបស់យើងស្ថិតក្នុងគ្រោះថ្នាក់ ជាពិសេស ២០២៣ គឺជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមន លោក Guterres ក៏បានសម្តែងក្តីសង្ឃឹមសម្រាប់ឆ្នាំ ២០២៤ ថានឹងមានអ្វីល្អៗ ហើយបានជំរុញឲ្យប្រជាជនពិភពលោកមានការបង្រួបបង្រួមដើម្បីកសាងទំនុកចិត្តឡើងវិញ ស្របពេលដែលប្រជាជនកំពុងរងទុក្ខវេទនា ដោយសារតែការកើនឡើងនៃភាពក្រីក្រ និងភាពអត់ឃ្លានដែលបណ្ដាលមកពីសង្គ្រាមដ៏ឃោរឃៅ និងខ្វះការជឿទុកចិត្តគ្នា ។

ប្រមុខ UN រូបនេះបានលើកឡើងទៀតថា “ការភ្ជង់កាំភ្លើងដាក់គ្នានឹងនាំតែសេចក្ដីអន្តរាយប៉ុណ្ណោះ ហើយពិភពលោកនឹងស្ថិតនៅចំណុចខ្លាំងបំផុត គឺនៅពេលមនុស្សជាតិឈរជាមួយគ្នា ។ ឆ្នាំ ២០២៤ ត្រូវតែជាឆ្នាំសម្រាប់ការកសាងទំនុកចិត្ត និងស្តារក្តីសង្ឃឹមរបស់យើងឡើងវិញ ។ យើងត្រូវតែរួមគ្នាបែងចែក ក៏ដូចជារកដំណោះស្រាយរួមគ្នា ជាពិសេសយើងត្រូវតែមានសកម្មភាពអាកាសធាតុ ឱកាសសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុសកលប្រកបដោយយុត្តិធម៌សម្រាប់យើង​ទាំង​អស់​គ្នា” ។

លោក Guterres បានបន្ថែមថា ពិភពលោកត្រូវតែឈរប្រឆាំងនឹងការរើសអើង និងការស្អប់ខ្ពើមដែលបំពុលទៅដល់ទំនាក់ទំនងរវាងប្រទេស និងសហគមន៍ ហើយបច្ចេកវិទ្យាថ្មីៗដូចជា បញ្ញាសិប្បនិមិត្ត (AI) ក៏គួរតែត្រូវបានប្រើប្រាស់ឲ្យបានល្អ និងត្រូវតាមស្ដង់ដារ ។

ជាចុងក្រោយប្រមុខ UN រូបនេះបញ្ជាក់ថា “អង្គការសហប្រជាជាតិនឹងបន្តប្រមូលផ្តុំពិភពលោកដើម្បីសន្តិភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងមានសិទ្ធិមនុស្សត្រឹមត្រូវ ហើយសូមយើងទាំងគ្នាសម្រេចចិត្តប្រែឆ្នាំ ២០២៤ ទៅជាឆ្នាំនៃការកសាងទំនុកចិត្ត និងក្តីសង្ឃឹមលើអ្វីៗទាំងអស់ដែលយើងអាចសម្រេចបានរួមគ្នា ហើយខ្ញុំ​ក៏សូម​ជូន​ពរ​អ្នក​ឲ្យ​មាន​សុភមង្គល​ក្នុង​ឆ្នាំ​ថ្មីនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ព្រឹត្តិការណ៍ពិភពលោកក្នុងឆ្នាំ ២០២៣ ជាពិសេសការផ្ទុះយាន Titan និង​សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម