ព័ត៌មានអន្ដរជាតិ
មុនចូលឆ្នាំថ្មី អ៊ុយក្រែន បើកការវាយប្រហារតាមអាកាសលើភាគខាងលិច រុស្ស៊ី សម្លាប់មនុស្ស ២១ នាក់
អាជ្ញាធរនៅក្នុងប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា មនុស្ស ២១ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែនទៅលើទីក្រុង Belgorod ភាគខាងលិចរបស់រុស្ស៊ី ខណៈមនុស្សចំនួន ១១១ នាក់ក៏បានរងរបួសផងដែរ ។
អភិបាលតំបន់លោក Vyacheslav Gladkov បាននិយាយថា នេះគឺជាការវាយប្រហារដ៏សាហាវបំផុតមួយរបស់កងកម្លាំងរដ្ឋាភិបាលទីក្រុងកៀវមកលើដីរុស្ស៊ី ចាប់តាំងផ្ទុះប្រតិបត្តិការសឹករបស់ទីក្រុងមូស្គូទៅលើទឹកដីនៃប្រទេសអ៊ុយក្រែនកាលពី ២២ ខែមុន ។
ទន្ទឹមនោះ អាជ្ញាធររុស្ស៊ីក៏បានចោទប្រកាន់ទីក្រុងកៀវផងដែរថា កំពុងបើកការសងសឹកមកលើរុស្ស៊ី ស្របពេលដែលការវាយប្រហារនេះកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការទម្លាក់គ្រាប់បែកពីលើអាកាសរយៈពេល ១៨ ម៉ោងនៅទូទាំងប្រទេសអ៊ុយក្រែន ដោយបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៤១ នាក់ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងការពារជាតិរុស្ស៊ីបានកំណត់អត្តសញ្ញាណគ្រាប់បែកដែលប្រើក្នុងការវាយប្រហារនោះថា ជាគ្រាប់រ៉ុកកែតបិសាច (Vampire) ផលិតនៅប្រទេសឆេក និងមីស៊ីល Olkha បំពាក់ជាមួយនឹងក្បាលគ្រាប់បែកចង្កោម ។
គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ នេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានចាយពេលអស់ ២២ ខែហើយ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលមូស្គូលើកទ័ពចូលទីក្រុងកៀវក្នុងខែកុម្ភៈ ឆ្នាំ២០២២ ខណៈរហូតមកដល់ពេលនេះលោកប្រធានាធិបតី Volodymr Zelensky កំពុងដើរសុំជំនួយ ក៏ដូចជាសព្វាវុធ និងកែនទាហានជាបន្តបន្ទាប់ពីសម្ព័ន្ធមិត្តសំខាន់ៗដូចជា អឺរ៉ុប និងអាមេរិកជាដើម ។
ទោះបីជាមិនមានព័ត៌មានច្បាស់លាស់អំពីចំនួនអ្នកស្លាប់ និងរបួសក៏ដោយ ប៉ុន្តែតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ជនស៊ីវិលអ៊ុយក្រែនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ ខណៈយោងតាមរបាយការណ៍របស់កាសែត New York Times វិញបានអះអាងថា រហូតមកដល់ពេលនេះទាំងទាហានអ៊ុយក្រែន និងរុស្ស៊ីសរុបចូលគ្នាគឺមានជាង ៥ លាននាក់បានស្លាប់បាត់បង់ជីវិត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ព្រឹត្តិការណ៍ពិភពលោកក្នុងឆ្នាំ ២០២៣ ជាពិសេសការផ្ទុះយាន Titan និងសង្គ្រាម អ៊ីស្រាអែល-ហាម៉ាស
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ